ក្រសួងបរិស្ថាននឹងរៀបចំវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០១៨

ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានបានប្រកាសថា ក្រសួងបរិស្ថាននឹងរៀបចំការប្រកួតជ្រេីស​​​រេីស​​​ក្រុមយុវជន ជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ ២០១៨ សំរាប់និសិត្ស ទូទាំងរាជធានី ខេត្តទាំងអស់ ទាំងគ្រឹះស្ថានអប់រំសាធារណៈ និង ឯកជន ក្នុងគោលបំ​​​ណងដេីម្បីពង្រឹងសមត្ថភាពរបស់យុវជន ក្នុងការសិក្សាស្រាវជ្រាវតាមបែបវិទ្យា​​​សាស្ត្រ​​​ក្នុងការការពារប្រធានបទពិភាក្សារបស់ខ្លួន ដែលមានការពាក់ព័ន្ធកិច្ចគាំពារបរិស្ថាន អភិរក្សធនធានធម្មជាតិនឹងជីវៈចម្រុះ ប្រសិទ្ធិភាព និងការសន្សំសំចៃថាមពល និងការអភិវឌ្ឍដោយចីរភាព ដេីម្បីចែករំលែកព័ត៌មាន និងលទ្ធផលនៃការស្រាវជ្រាវឲ្យឆ្លេីយតបនឹងបញ្ហាប្រ​​​ឈម​​​នានាលេីវិស័យបរិស្ថាន និងជាផ្នែកមួយនៃធាតុចូលក្នុងការកសាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ការប្រកួតជជែកពិភាក្សានឹងចាប់ផ្ដេីមពីខែ សីហា រហូតដល់ខែ វិច្ឆិកា ឆ្នាំ២០១៨ ដោយបែងចែកជាបួនដំណាក់កាល គឺវគ្គជម្រុះនិងណែនាំ វគ្គប្រកួតដំបូង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ។

ក្រសួងក៏បានបញ្ជាក់ផងដែរថា និសិត្សសាកលវិទ្យាល័យដែលទទួលបានជ័យលាភីក្នុងវេទិកានេះ ក្រសួងនឹងអាចផ្ដល់​​​ឪកាសជាវាគ្មិនបរិស្ថាន ក្នុងកិច្ចប្រជុំពិភាក្សាដោះស្រាយអំពីបញ្ហាបរិស្ថាននានា និងផ្ដល់ការលេីកទឹកចិត្តការចូលរួមវេទិកាថ្នាក់ជាតិ និងអន្តរជាតិផ្សេងទៀត៕

 

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close