ប្រ​​​ធាន​​​សមាគម​​​ទី​​​ភ្នាក់​​​ងារ​​​ទេសចរណ៍​​​កម្ពុជាជំរុញ​​​ឲ្យ​​​ប្រតិបត្តិករ​​​ទេសចរណ៍​​​លើក​​​ស្ទួយ​​​ម្ហូប​​​អា​​​ហារ​​​ខ្មែរ

សៀមរាប ៖ កាលពីពេលថ្មីៗនេះ ក្នុងពិធីជំនួបពិភាក្សាការងារ និងផ្សព្វផ្សាយពិពរ័ណ៍ទេសចរណ៍ជាតិ ជាមួយប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រ​​​សាសន៍​​​ថា ប្រទេសកម្ពុជាមានប្រាសាទ និងរមណីយដ្ឋានធម្មជាតិដ៏សម្បូរបែបសម្រាប់ទាក់ទាញអ្នកទេសចរជាច្រេីន ប៉ុន្តែម្ហូបអាហារក៏ជាចំណែកមួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅកម្ពុជាបានយូរផងដែរ ដូចនេះសូមឱ្យប្រតិបត្តិករទេសចរណ៍ទំាងអស់ ជួយផ្សព្វផ្សាយបង្ហាញ និងលើកកម្ពស់ម្ហូបអាហារខ្មែរ បើសិនម្ហូបអាហារខ្មែរយើងមានគុណភាព មានអនាម័យ និងមានរសជាតិឆ្ងាញ់ នោះអ្នកទេសចរហូបហើយចង់ហូបទៀត ធ្វើឱ្យពួកគេចង់នៅកម្ពុជាបានយូរ ប៉ុន្តែបើពួកគេហូបអាហារយើងហើយធ្វើឲ្យសុខភាពពួកគេមិនស្រួល គឺគេមិនអាចនៅកម្ពុជាបានយូរនោះទេ ហើយពួកគេក៏មិនចង់មកម្តងទៀតដែរ។

លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់២២ ខែកក្កដា ឆ្នំា២០១៨នេះ ពិព័រណ៏ទេសចរណ៍ជាតិឆ្នំា២០១៨ នឹងត្រូវធ្វើឡើងនៅសាលតាំងពិព័រណ៏កោះពេជ្រ ក្នុងរាជធានីភ្នំពេញ នេះជាលើកទី១ហេីយ ដែលសមាគមនឹងរៀបចំឲ្យមានពិព័រណ៍បែបនេះឡើង ក្នុងគោលបំណងចូលរួមអនុវត្តយុទ្ធសាស្រ្ត​គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅពង្រឹងគោលដៅទេសចរណ៍កម្ពុជា និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបានស្វែងយល់បន្ថែមពីសក្ដានុពលទេសចរណ៍ និងទទួលបានព័ត៌មានពីបច្ចុប្បន្នភាពទេសចរណ៍ទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាការប្រមូលផ្តុំអ្នកផលិតឱ្យជួបអ្នកផលិត អ្នកផ្គត់ផ្គង់ផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់បន្ត និងជាមួយអ្នកប្រើប្រាស់ផ្ទាល់៕

ប្រភព ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close