ក្មេងជំទង់៣នាក់ម្នាក់ របួសធ្ងន់​ក្នុងកាលបាញ់ប្រហារគ្នានៅរដ្ឋការ៉ូលី ណាខាងជើង

ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ កាលពីថ្ងៃពុធទី១៨ ខែកក្កដានេះ បានឲ្យដឹងថា នៅរដ្ឋ North Carolina សហរដ្ឋអាមេរិកមានក្មេងជំទង់ បីនាក់ត្រូវបានគេបាញ់កាលពីព្រឹកថ្ងៃអង្គារដោយ មានម្នាក់របួសធ្ងន់ធ្ងរដែលកំពុង គំរាមកំហែងដល់ជីវិត។

ការបាញ់ប្រហារនេះបានកើតឡើង នៅភាគខាងជើងទីក្រុង Charlotte ដែលប៉ូលិសបានរកឃើញមនុស្ស៣នាក់ ដែលរងរបួសដោយ គ្រាប់កាំភ្លើង។

ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងស្រុកមួយហើយកំពុងទទួលការព្យាបាល។ ប៉ូលីសក្នុងតំបន់បាននិយាយថា​ករណីនេះកំពុង តែស្ថិតនៅ ក្រោមការស៊ើបអង្កេត។ ដោយសារតែខ្វះការសហការពីសាក្សីគ្មាន អ្នកបាញ់ប្រហារណាម្នាក់ត្រូវបាន គេកំណត់អត្តសញ្ញាណ​ នៅឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close