ពុទ្ធោអើយ មកដល់ផ្ទះភ្លាម ប្តីស្លាប់ចោល ទាំងគ្មានពាក្យលា១ម៉ាត់ ហេតុអីប្រល័យជីវិតសត្វលោក ខ្លាំងជាងអកលាទ្រនំទៅទៀត..???

ភ្នំពេញ ៖ ស្ត្រីម្នាក់ ទើបមកពីធ្វើការ នៅប្រទេសថៃ ពេលមកដល់ផ្ទះ រកប្តីមិនឃើញ ស្រាប់តែប្រទះឃើញ ដេកស្លាប់ នៅក្នុងដីឡូត៍ ក្រោយផ្ទះ ដោយសារ ឆក់ខ្សែភ្លើង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០ នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុច ដីឡូត៍ជិតផ្ទះ ស្ថិតនៅ ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។


សពជនរងគ្រោះ ឈ្មោះ ជូ ចាន់លី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ជាងដែក រស់នៅ ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅសង្កាត់ ផ្សារដេប៉ូ២ រាជធានីភ្នំពេញ។ ចំណែកប្រពន្ធ ឈ្មោះ សារុំ សុភ័ក្ត អាយុ ៣៨ឆ្នាំ មុខរបរ រោងចក្រ ធ្វើការនៅប្រទេសថៃ ទើបមកដល់ ស្រុកភូមិ កើតហេតុខាងលើ។

មុនពេលកើតហេតុ ស្ត្រីជាប្រពន្ធ ទើបតែមកពីធ្វើការ នៅប្រទេសថៃ មកដល់ផ្ទះ ដើររកប្តី តែមិនឃើញ ក៏បានសួរនាំ អ្នកជិតខាង តែមិនឃើញប្តី របស់គាត់នោះ បន្ទាប់មក ក៏បានដើរទៅរក ក្នុងដីឡូត៍ ដែលដាក់ ម៉ាស៊ីនភ្លើង របស់ឪពុកគាត់ ស្រាប់តែប្រទះឃើញ ប្តីរបស់គាត់ ដេកផ្គាប់មុខ ស្លាប់បាត់ ទៅហើយ បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះទៅពិនិត្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close