លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី អ៊ីស្រាអែល ធ្វើទស្សនកិច្ចទៅកាន់ ទីស្នាក់ការកណ្តាលរបស់កងកម្លាំងយោធា ស្ថិតនៅក្នុងតំបន់ហ្គាហ្សា

នៅថ្ងៃពុធទី១៨ខែកក្កដានេះ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយថា នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu បានធ្វើទស្សន​កិច្ច​កាលពីថ្ងៃអង្គារទៅកាន់ ទីស្នាក់ការកណ្តាលរបស់កងកងម្លាំងយោធា ដែលស្ថិតនៅក្នុងតំបន់ហ្គាហ្សា ទោះបីជាស្ថិត នៅក្នុងស្ថានភាពប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល​ និងជនប៉ាឡេស្ទីនក៏ដោយ។

ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោក Netanyahu បានធ្វើការវាយតម្លៃសន្តិសុខ នៅទីស្នាក់ការកណ្តាលនៅក្បែរ  របងដែលជាព្រំប្រទល់បំបែក រដ្ឋអ៊ីស្រាអែលនិងហ្គាហ្សា។

ដោយសង្កត់ធ្ងន់ថាកងទ័ពអ៊ីស្រាអែលត្រៀមខ្លួន សម្រាប់ស្ថានការទាំងអស់លោក Netanyahu  លោកស្ងើចសរសើរនឹងអ្វីដែលលោក បានឃើញនៅទីនេះហើយលោក ជឿលើកងកម្លាំងអ៊ីស្រាអ៊ែល IDF ហើយនឹងផ្តល់ការគាំទ្ររបស់ពួកគេចំពោះ ការអភិវឌ្ឍដែលអាចទៅបាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close