ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺដឹកនាំមន្ត្រីរាជការនិងកងកម្លាំងចុះមើលទឹកជំនន់

នៅព្រឹកថ្ងៃទី17ខែកក្កដាឆ្នាំ2018ឯកឧត្តមវី សំណាង អភិបាលនៃគណះអភិបាលខេត្តកំពង់ស្ពឺបានដឹកនាំមន្ត្រីរាជការ អាជ្ញាធរនិងកងកម្លាំងប្រដាប់ចុះពិនិត្យមើលទឹកជំនន់ជន់លិចហូរឆ្លងកាត់ផ្លូវជាតិលេខ4ត្រង់ចំណុចបង្គោលលេខ106 107ដល់ស្រុកកំពង់សិលាខេត្តព្រះសីហនុដោយស្ថានភាពកំពស់ទឹកឡើងដល់1ម៉ែត្រមិនអាចធ្វើដំណើរបាន ផ្អាកបណ្តោះអាសន្ននេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមគិតត្រឹមម៉ោង11ថ្ងៃត្រង់ថ្ងៃទី17ខែកក្កដាឆ្នាំ2018។
តាមរបាយការណ៌របស់អាជ្ញាធរខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុបានអោយដឹងឥឡូវទឹកចាប់ស្រកជាបណ្តើៗហើយនៅត្រង់ចណុចបង្គោលលេខ106និង107ដែលស្តិតនៅភូមិត្រែងត្រយឹងក្នុងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺនិយាយដោយរួមនិងដោយឡែកទឹកនៅហូរកាត់ប៉ុន្តែអាចធ្វើដំណើរបានបណ្តើរមិនហូរខ្លាំងដូចកាលពីព្រឹកមិញ។
តាមការអោយដឹងពីលោកវី សំណាងអភិបាលខេត្តកំពង់ស្ពឺដែលបានដឹកនាំមន្ត្រីរាជការនិងអាជ្ញាធរកងកម្លាំងប្រដាប់អាវុធបានអោយខ្មែរ7មករាដឹងថាឥឡូវទឹកចាប់ផ្តើមស្រកនៅត្រង់ចំណុចបង្គោលលេខ106និង107ដែលស្តិតនៅក្នុងឃុំត្រែងត្រយឹងស្រុកភ្នំស្រួចអាចធ្វើដំណើរបានប៉ុន្តែទឹកនៅក្នុងស្រុកកំពង់សិលាមិនទាន់ស្រកនៅឡើយទេ។
ដោយសារភ្លៀងនៅតែបង្អុរមកទើបអាជ្ញាធរផ្អាកការចរាចរណ៌នៅតាមផ្លូវជាតិលេខ4ចាប់បង្គោលលេខ106 និងបង្គោលលេខ107ជាបណ្តោះអាសន្ន។គួរបញ្ជាក់ថាចាប់តាំងពីព្រឹកថ្ងៃទី17ខែកក្កដាឆ្នាំ2018មានភ្លៀងយ៉ាងខ្លាំងបណ្តលអោយទឹកជំនន់ហូរឆ្លងកាត់លើផ្លូវជាតិលេខ4មួយម៉ែត្រចាប់ពីភូមិគគីរដល់ស្រុកកំ។ពង់សិលាខេត្តព្រះសីហនុប៉ុន្តែស្ថានភាពនៅត្រង់ចំណុចបង្គោលលលេខ106 107ចាប់ផ្តើមស្រកជាបណ្តើៗហើយ។
ដោយឡែកខេត្តព្រះសីហនុត្រង់ចំណុចបង្គោលលេខ104និង105គិតត្រឹមម៉ោង3រសៀលថ្ងៃទី17ខែកក្កដាឆ្នាំ2018ទឹកស្រកបាន5តឹកនេះបើតាមឯកឧត្តមយន្ត មីនអភិបាលនៃគណះអភិបាលខេត្តព្រះសីហនុបានប្រាប់ខ្មែរ7មករាតាមទូរសព្ឌ៌។ឯកឧត្តមយន្ត មីនបានបន្តថាទឹកជំនន់ដែលហូរកាត់តាមផ្លូវជាតិលេខ4ពីភូមិសាស្រ្តខេត្តកំពង់ស្ពឺមកដល់ស្រុកកំពង់សិលាខេត្តព្រះសីហនុស្រកបាន5តឹកប៉ុន្តែមិនអាថធ្វើចរាចរណ៌បានឡើយ ។ក្នុងនោះអភិបាលខេត្តទាំងពីរគឺខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុបានសំណូមពីបងប្អូនទាំងអស់ដែលធ្វើដំណើរសុំការអធ្យាស្រ៌យនិងការយោគយល់ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close