​រដ្ឋ​មន្ត្រី​​ក្រសួង​ពាណិជ្ជកម្ម​ចិន៖ ទី​ក្រុង​ប៉េកាំង​នៅ​តែ​បន្ត​ពិភាក្សា​លើវិស័យ​ពាណិជ្ជកម្ម​ជា​មួយ​អ៊ីរ៉ង់

ទី​ក្រុង​ប៉េកាំង បាន​ប្រឆាំង​និង​គោល​នយោបាយ​ដាក់​ទណ្ដកម្មជាឯកតោ​ភាគី​លើអីរ៉ង ពី​សំណាក់​អាមេរិក ហើយ​ចិន បាន​បន្ត​សហ​ការលើ​វិស័យ​ពាណិជ្ជកម្ម ជា​មួយ ទី​ក្រុង​តេអីរ៉ង​ដ​ដែល។

អីរ៉ង នៅ​តែជា​ដៃ​គូ​ពាណិជ្ជកម្ម ដ៏​សំខាន់​បំផុត​របស់​ចិន​នៅ​តំបន់​អាស៊ី ។ ប្រទេស​​ទាំង​ពីរ​​នៅ​តែ​រក្សា​ទំនាក់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ដ៏​សំខាន់​ជា​មួយ​ចិន នៅ​អាស៊ី​ដ​ដែល ។​កាលពី​ឆ្នាំ​២០១៧ ប្រទេស​​ទាំង​ពីរ បាន​បង្កើន​​ពាណិជ្ជកម្ម​កើន​ឡើង​ដល់​ទៅ​១៩​ភាគរយ បើប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៦ មាន​តម្លៃ​៣៧,១​ពាន់​លាន​ដុល្លារ អាមេរិក។ លោក Gao Feng អ្នក​នាំ​ពាក្យ​ក្រសួង ពាណិជ្ជកម្ម​ចិន​បាន​លើក​ឡើង ពីការតវា​របស់​អីរ៉ង ឡើង​ទៅ​កាន់​តុលា​ករ​យុត្តិធម៌​អន្តរជាតិ ICJ ។

លោក Gao បញ្ជាក់​​ទៀត​ថា ចិន​បាន​ប្រឆាំង​យ៉ាង​ដាច់ខាត រាល់​ការ​ដាក់​ទណ្ឌកម្ម​ជាឯកតោ​ភាគី​ទៅ​លើអីរ៉ង ពី​អាមេរិក ។​មិន​តែ​ប៉ុណ្ណោះ​ចិន បាន​ប្រកាស​ប្តេជ្ញា​បន្ត​សហ​ការលើ​វិស័យ​ពាណិជ្ជកម្ម​ជា​មួយ​អីរ៉ង​ដោយ​មិន​ខុស​ច្បាប់ អន្តរជាតិ​នោះ​ឡើយ។

កាលពី​ដើម​សប្តាហ៍​កន្លង​មក អីរ៉ង​បាន​ដាក់​ពាក្យ​បណ្តឹង​តវ៉ា ប្រឆាំង​អាមេរិក ឡើង​ទៅ​កាន់​​តុលា​ការ អន្តរជាតិ ICJ ក្រោយ​ពេល​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ជាឯកតោ​ភាគី​លើ​ប្រទេស​អីរ៉ង ។ រដ្ឋាភិបាល​ទី​ក្រុង​តេអីរ៉ង បាន​បញ្ចាក់​ថា ទី​ក្រុង​វ៉ាស៊ីនតោន​បាន​បំ​ពាន់​សិទ្ធិ​សញ្ញា ដែល​បាន​ចុះ​ហត្ថ​លេខា​កាលពី​ឆ្នាំ ១៩៥៥ ។ កាលពី​ថ្ងៃ​ទី ៨ខែ​ឧសភា ប្រធានាធិបតី​ដូណាលត្រាំ​បាន​ប្រកាស​ដកដក​អាមេរិក​ចេញ​ពីកិច្ច​ព្រម​ព្រៀងបរមាណូ​ដែល​បាន​ចុះ​ហត្ថ​លេខា កាលពី​ឆ្នាំ​២០១៥ ក្នុង​រដ្ឋកាល​របស់​អតីត​​ប្រធានាធិបតី​អូបាម៉ា ។ មិន​តែ​ប៉ុណ្ណោះ​អាមេរិក​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​សារជា​ថ្មី​ទៅ​លើ​ប្រទេស​នេះ​ទៀត​ផង។

កន្លង​មក​ថ្មីៗ អាមេរិក បាន​បញ្ចុះ​បញ្ចូល​សម្ព័ន្ធ​មិត្ត របស់​ខ្លួន ក្នុង​នោះ​មាន​ទាំង​ចិន និង ឥណ្ឌា ឲ្យ​ឈប់​ទិញ​ប្រេង ពី​ប្រទេស​អីរ៉ង ។ ប៉ុន្តែ​ការ​អំពាវនាវ​ទាំង​នោះ​ត្រូវ​បាន​ប្រទេស​មួយ​ចំនួន ប្រឆាំង ដោយ​នៅ​តែ​បន្ត​ទិញ​ប្រេង​ពីអីរ៉ង​ដ​ដែល ក្នុង​នោះ​មាន​ចិន​ជា​ដើម។

ជា​មួយ​គ្នា​នេះ​ដែរ អីរ៉ង បាន​ប្រមាន ដល់​អាមេរិក​និង​ប្រទេស​នៅ​ក្នុង​តំបន់ ឈូង​សមុទ្រ ថា ប្រសិន​បើ​អាមេរិក ហាមអីរ៉ង​លក់​ប្រេង​ចេញ​នោះ ប្រទេស​នៅ​ក្នុង​តំបន់ ក៏​មិន​អាច​ដឹក​ប្រេង​ចេញ​តាម​ឈូង​សមុទ្រ​បាន​ដែរ អីរ៉ង​និង​បិទ​ផ្លូវ​សមុទ្រ Homez៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close