ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់ ក្នុង​​​​ឆមាស​​​ទី១ មាន​​​​ជាង ២​ពាន់​​​​លាន​​​​ដុល្លារ

ភ្នំពេញ ៖ យោង​តាម​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា ការ​បោះ​ទុន​ក្នុង​វិស័យ​សំណង់ ក្នុង​រយៈ​ពេល​៦ខែឆ្នាំ​នេះ ត្រូវ​បាន​ប៉ាន់ស្មាន​ថា មាន​ចំនួន ២១៥៣លាន​ដុល្លារ លើ​ផ្ទៃ​ក្រឡា​សំណង់​សរុប​ជាង ៥លាន​ម៉ែត្រ​ក្រឡា។

ក្រសួង​​បញ្ជា​ក់​ថា ក្នុង​រយៈ​ពេល​៦ខែ​ដើម​ឆ្នាំ​២០១៨​នេះ ក្រសួង និង​មន្ទីរ​រៀបចំ​ដែនដី បាន​ផ្ដល់​លិខិត​អនុញ្ញា​តសាង​សង់​ចំនួន ១៦៤៣​គម្រោង លើ​ផ្ទៃ​ក្រឡា​សំណង់​សរុប​ជាង ៥,៣លាន​ម៉ែត្រ​ក្រឡា។ គម្រោង​ទាំង​នេះ ត្រូវ​បាន​ប៉ាន់ស្មាន​ថា​មាន​ទុន​វិនិយោគ ២១៥៣លាន​ដុល្លារ។

ក្នុង​នោះ​ការ​វិនិយោគ​របស់​បរទេស​មាន ២១​គម្រោង​មកពី ៨​ប្រទេស និង​ត្រូវ​ប៉ាន់ស្មាន​ថា​មាន​ទុន ៣៩៤លាន​ដុល្លារ។ វិស័យ​សំណង់​ផ្ដល់​ការ​ងារ ដល់​អ្នក​ជំនាញ និង​កម្មករ ប្រមាណ ១៨ ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​តាម​ការដ្ឋាន​សំណង់​នៅ​ទូ​ទាំង​ប្រទេស​ព្រម​ទាំង​ទទួល​បាន​ប្រាក់​ឈ្នួលពី ៤០០​ដុល្លារ ទៅ ២ ៥០០​ដុល្លារ ក្នុង​មួយ​ខែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close