អន្តរជាតិអាមេរិក ៖ រយៈពេល​១៤​ម៉ោង​មាន​មនុស្ស​ដល់​ទៅ​៤៤​នាក់​រង​ការបាញ់ប្រហារ​នៅ​ជីកា​ហ្គោ

​កាលពី​ថ្ងៃទី​៥​ខែសីហា មាន​មនុស្ស ៤៤​នាក់​រង​ការបាញ់ប្រហារ ក្នុង​រយៈពេល​១៤​ម៉ោង នៅ​ទីក្រុង​ជីកា​ហ្គោ​អាមេរិក ក្នុងនោះ​មាន​៥​នាក់​ស្លាប់ ។ នេះ​ជា​តួលេខ ខ្ពស់បំផុត ក្នុងពេលដែល​អាមេរិក​កំពុង​ប្រឈម​និង​ការវិវាទ​ជុំវិញ​ការ​គ្រោះ​គ្រង​អាវុធ​។

​ប៉ូលិស​ទីក្រុង​ជីកា​ហ្គោ​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៣​ម៉ោង ចាប់ពី​ម៉ោង ១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៥​ខែសីហា មាន​ករណី​បាញ់ប្រហារ ១០​លើក បណ្តាល​ឲ្យ​មាន​អ្នករងរបួស ៤០​នាក់​ក្នុងនោះ​មាន​២​នាក់​ស្លាប់​។​

​ប្រធាន​ក​រិ​យា​ល័យ​ប៉ូលិស យ៉ា​ម​ល្បាត​ទីក្រុង​ជីការ​ហ្គោ​លោក Fred Waller បាន​ឲ្យ​ដឹងថា​«​ទីក្រុង ជីការ​ហ្គោ បាន​ឆ្លងកាត់​នៅ​អំពើ​ហឹ​ង្សា​ពេញ​មួយ​យប់ ។ ក្នុងករណី​បាញ់ប្រហារ​មួយចំនួន គឺមាន​គោលដៅ​ទុកជាមុន របស់​ក្រុម «​បងធំ​» ដណ្តើម​ទីក្រុង​គ្រប់​គ្រោង​នៅ​ទីនោះ​។​

​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទីក្រុង​ជីកា​ហ្គោ ប្រឈម​និង​ការបាញ់ប្រហារ ជា​បន្តបន្ទាប់​ទាំង​នៅក្នុង​សាលារៀន បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​ជាច្រើន​។ អំពើ​ហឹ​ង្សា​ពាក់ព័ន្ធ​និង​កាំភ្លើង​បាន​កើនឡើង​ខ្ពស់ ក្នុង​រដូវក្តៅ​នេះ​។ កាលពី​ថ្ងៃទី ២៥​ខែមិថុនា យ៉ាងហោចណាស់​ក៏មាន​មនុស្ស ២១​នាក់​រង​ការបាញ់សម្លាប់​នៅ​ទីក្រុង​នេះ ក្នុងនោះ​មាន​២​នាក់​ស្លាប់​។​

​ហេតុ​ការបាញ់ប្រហារ​កើតឡើង ក្នុងពេលដែល​អាមេរិក ប្រឈម​និង​វិវាទ ជុំវិញ​ការ​គ្រប់​គ្រោង អាវុធជាតិផ្ទុះ​។ តាម​តួលេខ បង្ហាញ​ឲ្យ​ឃើញថា​ចាប់តាំងពី​ខែមករា​ឆ្នាំ​២០១៣​មកទលពេលនេះ មាន​ករណី​បាញ់ប្រហារ ២៨០​ករណី​នៅ​ទូទាំង​អាមេរិក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close