គ​.​ជ​.​ប ប្រកាស​លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦

ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានប្រកាស​នូវ​លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ​។​

តាម​លទ្ធផល​បណ្តោះអាសន្ន​នេះ​បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​ច្រើនជាងគេ ៤ ៨៨៩ ១១៣ សំឡេង ក្នុងចំណោម​អ្នកចូលរួម​បោះឆ្នោត ៦ ៩៥៦ ៩០០ នាក់ ដែល​ស្មើនឹង ៨៣,០២% នៃ​ចំនួន​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​។​

​បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សំឡេង ៣៧៤ ៥១០ សំឡេង គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន ៣០៩ ៣៦៤​សំឡេង ជាដើម​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close