បើកឡាន បុកម៉ូតូពីក្រោយ ស្លាប់ម្នាក់ ជនបង្ករត់បាត់ស្រមោល
ខេត្តព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ដ បើកបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗ រីឯអ្នកបើករថយន្ត រត់គេចបាត់ស្រមោល នៅព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ លើផ្លូវជាតិលេខ៤ ក្នុងភូមិចំណោទរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ដ ១គ្រឿង មិនស្គាល់អត្តសញ្ញាណ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើ បានបុកពីខាងក្រោយម៉ូតូ ១គ្រឿងម៉ាក HONDA WAVE ពណ៌ក្រហម គ្មានផ្លាកលេខ មានទិសដៅផ្ទុយគ្នា បុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ៗភ្លាមតែម្តង។
ជនរងគ្រោះឈ្មោះ កែវ វាសនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងព្រះសីហនុ។ រីឯរថយន្តបង្ក បានរត់គេចបាត់។ ករណីនេះ សមត្ថកិច្ចបានយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។