កម្ពុជា បន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មី ៦១៦នាក់ មានអ្នកជា ៧៥៣នាក់ និងស្លាប់កើន ៦នាក់ទៀត
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៦១៦នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៧៥៣នាក់ និងមានអ្នកស្លាប់ ៦នាក់។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦១៦នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៣១នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មីៗ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៣០ ៧១០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២៣ ៣៨៩នាក់ និងអ្នកស្លាប់កើនឡើង ២២០នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។