កុំ​ឲ្យ​ច្រឡំ WHO បានដាក់​ឈ្មោះ​ជា​ផ្លូវការ​វីរុស​កូ​វីដ ១៩ បំប្លែង​ខ្លួន​ថ្មី មាន​ប្រភព​មកពី​ប្រទេស​ផ្សេងៗ​

​បច្ចុប្បន្ន អ្នក​ឆ្លង​កូ​វីដ​១៩ នៅលើ​ពិភពលោក កើនឡើង​រហូតដល់​ទៅ​ជាង ១៧១​លាន​នាក់ និង​ស្លាប់​ជាង ៣,៥​លាន​នាក់ ។ មកទល់ពេលនេះ​វីរុស​កូ​វីដ​១៩ បាន​បំប្លែង​ខ្លួន​ថ្មីៗ​ជាច្រើន បង្ក​ឲ្យ​មានការ​ច្រឡំ​ពី​ប្រភព​កូ​វីដ​១៩​បំប្លែង​ថ្មី ។ ទាំងនោះ​ហើយ​បានជា អង្គការ​សុខភាព​ពិភពលោក​សម្រេច​ដាក់ឈ្មោះ​ឲ្យ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដើម្បី​បញ្ចៀស​ការយល់ច្រឡំ​។​

​អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាសថា «​វីរុស COVID-19 បំប្លែង​ខ្លួន​ថ្មី​» ទាំងអស់​ដែល​ត្រូវបាន​រកឃើញ​នាពេល​កន្លងមក នៅក្នុង​ប្រទេស​មួយចំនួន ត្រូវបាន​ដាក់ឈ្មោះ​សម្គាល់​ទៅតាម​ភាសា​ក្រិ​ក ដើម្បី​ងាយស្រួល​ក្នុង​ការហៅ និង​ចៀសវាង​ការយក​ឈ្មោះ​តំបន់ ឬ​ប្រទេស​មក​សម្គាល់​វីរុស​បំប្លែង​ថ្មី​ទាំងនោះ​។​

​បើតាម​អង្គការ​សុខភាព​ពិភពលោក នៅក្រោម​ប្រព័ន្ធ​កំណត់​ឈ្មោះ​ថ្មី​នេះ វីរុស COVID-19 បំប្លែង​ខ្លួន​ថ្មី​មាន​ប្រភពដើម​នៅ​ចក្រភព​អង់គ្លេស នឹងត្រូវ​ប្ដូរ​ឈ្មោះ​មក អាល់​ហ្វា (Alpha) រីឯ​វីរុស​បំប្លែង​ខ្លួន​ថ្មី​នៅ​ឥណ្ឌា មាន​ឈ្មោះថា ឌែ​លតា (Delta) និង​វីរុស​បំប្លែង​ខ្លួន​ថ្មី​អាហ្វ្រិក​ខាងត្បូង មាន​ឈ្មោះថា បេ​តា (Beta)​។​

​ខាងក្រោម​នេះ​គឺជា​ឈ្មោះ​សម្គាល់​របស់​វីរុស​បំប្លែង​ខ្លួន​ថ្មី​ជា​ភាសា​ក្រិ​ក​៖
* វី​រុ​បំប្លែង​ខ្លួន​ថ្មី​នៅ​ចក្រភព​អង់គ្លេស (B.1.1.7) ប្ដូរ​ឈ្មោះ​មកជា អាល់​ហ្វា (Alpha)​។​
* វីរុស​បំប្លែង​ខ្លួន​ថ្មី​នៅ​អាហ្វ្រិក​ខាងត្បូង ( B.1.351) ប្ដូរ​ឈ្មោះ​មកជា បេ​តា (Beta)​។​
* វីរុស​បំប្លែង​ខ្លួន​នៅ​ថ្មី​ប្រេ​ស៊ី​ល ( P.1) ប្ដូរ​ឈ្មោះ​មកជា ហ្គាំ​ម៉ា (Gamma)
* វីរុស​បំប្លែង​ខ្លួន​ថ្មី​នៅ​ឥណ្ឌា (B.1.617.2) ប្ដូរ​ឈ្មោះ​មកជា ឌែ​លតា (Delta)​។​
* វីរុស​បំប្លែង​ខ្លួន​ថ្មី​នៅ​អាមេរិក (/ B.1.427 / B.1.429) ប្ដូរ​ឈ្មោះ​មកជា អ៊ែ​ប​ស៊ី​ឡុ​ន (Epsilon)​។​
* វីរុស​បំប្លែង​ខ្លួន​ថ្មី​នៅ​ប្រេ​ស៊ី​ល ( P.2) ប្ដូរ​ឈ្មោះ​មកជា ហ្សេ​តា (Zeta)​។​
* វីរុស​បំប្លែង​ខ្លួន​ថ្មី (B.1.525) ប្ដូរ​ឈ្មោះ​មកជា អេ​តា (Eta)​។​
* វីរុស​បំប្លែង​ខ្លួន​ថ្មី​នៅ​ហ្វីលីពីន ( P.3) ប្ដូរ​មកជា សេ​តា (Theta)​។​
* វីរុស​បំប្លែង​ខ្លួន​ថ្មី​នៅ​អាមេរិក (B.1.526) ប្ដូរ​មកជា អ៉ី​យ៉ូ​តា (Iota)​។​
* វីរុស​បំប្លែង​នៅ​ឥណ្ឌា ( B.1.617.1) ប្ដូរ​មកជា កាប​ប៉ា (Kappa)​។​

​គួរ​បញ្ជាក់ថា ក្រោយ​ការកំណត់​ឈ្មោះ​ខាងលើនេះ​រួចរាល់ WHO ក៏បាន​អំពាវនាវ​ផងដែរ ឲ្យ​រដ្ឋាភិបាល​ប្រទេស​នានា រួមទាំង​បណ្តាញសារព័ត៌មាន​ទាំងអស់​លើ​ពិភពលោក ងាក​មកប្រើប្រាស់​ឈ្មោះ​សម្គាល់​ថ្មីៗ​នេះ​វិញ ព្រមទាំង​បោះចោល​ទម្លាប់​នៃ​ការហៅ​ឈ្មោះ វីរុស COVID-19 បំប្លែង​ខ្លួន​ថ្មី ដែល​ត្រូវបាន​រកឃើញ​នៅតាម​ប្រទេស ឬ​តំបន់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close