ខេត្តកំពតដាក់បំរាមមិនឲ្យមានការលក់គ្រឿងស្រវឹង និងហាមការធ្វើដំណើរពេលយប់រយៈពេល១សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩
រដ្ឋបាលខេត្តកំពត បានសម្រេចអនុវត្តវិនធានការរដ្ឋបាលបណ្តោះអាសន្នក្នុងភូមិសាស្ត្រខេត្តនេះរយៈពេល ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
វិធានការនេះ នឹងតម្រូវឱ្យគ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ត្រូវផ្អាករាល់ការបម្រើ និងលក់គ្រឿងស្រវឹងជូនភ្ញៀវ, ក្រៅពីនេះ ត្រូវផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពអាជីវកម្ម ចំពោះ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ នៅចន្លោះម៉ោង ៨យប់ ដល់ម៉ោង ៥ទៀបភ្លឺជាកំហិត ប៉ុន្តែអាចលក់អាហារវេចខ្ចប់បាន។
ជាមួយគ្នានេះ ការធ្វើដំណើរក្នុងភូមិសាស្រ្តខេត្តកំពត ក៏ត្រូវផ្អាកជាបណ្តោះអាសន្ននៅចន្លោះពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។