ចាប់ខ្លួនជនជាតិចិន និងវៀតណាម ៦នាក់ ព្រមទាំងគ្រឿងញៀនជិត១រយគីឡូក្រាម ដែលត្រៀមដឹកទៅប្រទេសវៀតណាម
សមត្ថកិច្ចជំនាញ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនបរទេសចំនួន ៦នាក់ក្នុងបទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀនជិត១០០គ.ក្រ។
ប្រតិបត្តិការនោះបានធ្វើឡើងកាលពីថ្ងៃទី ២៨-២៩-៣០ ខែឧសភា ឆ្នាំ២០២១ ដោយបានឃាត់ខ្លួន និងឆែកឆេរទីតាំង ៤កន្លែងនៅ ស្រុកមុខកំពូលខេត្តកណ្ដាល នៅ ខ័ណ្ឌច្បារ អំពៅ១កន្លែង និង៣កន្លែងនៅ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៦នាក់ដែលត្រូវឃាត់ខ្លួន ត្រូវបានបញ្ជាក់ថា ៖
1. ឈ្មោះ ង្វៀន យ៉ាំងយិន(Nguyen Van Vinh) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម
2. ឈ្មោះ LIANG LI HUA ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ចិន។
3. ឈ្មោះ QIU QING WEI ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ចិន
4. ឈ្មោះ CHEN ZHI QIANG ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ចិន សញ្ញាតិ កាណាដា ។
5. ឈ្មោះ CHEN SHEN TANG ភេទប្រុស កើតថ្ងៃទី 29/03/1964 ជនជាតិ ចិន ។
6. ឈ្មោះ LI YI ភេទប្រុស កើតថ្ងៃទី 27/10/1997 ជនជាតិ ចិន
ដោយឡែក វត្ថុតាងដែលចាប់បានរួមមានគ្រឿងញៀន :
1. អិចស្តាស៊ី (MDMA) ទម្ងន់: ៩៤ គ.ក្រ ៣១២ក្រ.៨៨ ក្រាម
2. មេតំហ្វេតាមីន(ICE) ទម្ងន់ ៤២.៨៥ ក្រាម
3. សារធាតុផ្សំ(P2P)ទម្ងន់ ១០គ.ក្រ ៥១៩ក្រ.៨៨
គ• ចាប់យកសម្ភារៈវត្ថុតាង :
1. សម្ភារៈ សំរាប់កែឆ្នៃ វេចខ្ចប់ ជញ្ជីងថ្លឹង មួយចំនួនធំ
2. រថយន្ត ២គ្រឿង។
3. អាវុធខ្លី ២
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។