កូវីដ១៩! កម្ពុជា បន្តរកឃើញករណីឆ្លងថ្មី ៥០៨នាក់ ខណៈមានអ្នកជា ៦៦០នាក់ និងស្លាប់ ២៣នាក់!
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៥០៨នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៦៦០នាក់ និងមានអ្នកស្លាប់ថ្មីកើន ២៣នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៥០៨នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ១២១នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៣៨៧នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៨២ ៣៩៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៧៦ ១៥៥នាក់ និងអ្នកស្លាប់កើនឡើង ១ ៥៨៥នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។