ឧបករណ៍​តេស្ត​រហ័ស​រក​មេរោគ​កូ​វីដ​១៩​ប្រភេទ​ថ្មី នឹងត្រូវ​ដាក់លក់​ក្នុងតម្លៃ​ត្រឹម ២​ដុល្លារ​ប៉ុណ្ណោះ​!

​ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ គ្រោង​នឹងដាក់​លក់​ឧបករណ៍​ធ្វើតេស្ត​រហ័ស រក​មេរោគ​កូ​វីដ​១៩ (Rapid Test) ប្រភេទ​ថ្មី​នាំចូល​ពី​ប្រទេស​ចិន ដែល​ងាយស្រួល​ប្រើប្រាស់ និង​មាន​គុណភាព​ខ្ពស់ ក្នុងតម្លៃ​ដើម​ត្រឹម ២​ដុល្លារ​តែប៉ុណ្ណោះ នៅ​សប្តាហ៍​ក្រោយនេះ​។​

​គម្រោង​ដាក់លក់​ឧបករណ៍​តេស្ត​រហ័ស​ប្រភេទ​ថ្មី​នេះ ត្រូវបាន​លោក ជា វណ្ណ​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បញ្ជាក់ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន នៅក្នុង​កិច្ចប្រជុំ​មួយ​តាម​ប្រព័ន្ធ Zoom ជាមួយ​អ្នកសារព័ត៌មាន នា​ល្ងាច​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០២១​នេះ​។​

​សូមបញ្ជាក់ថា ឧបករណ៍​ថ្មី​នេះ ងាយស្រួល​ប្រើប្រាស់​ជាង​មុន ដោយ​លូក​តេស្ត​ចូល​រន្ធ​ច្រមុះ​ប្រហែល​ត្រឹម​១​ថ្នាំងដៃ​ប៉ុណ្ណោះ ហើយ​មាន​គុណភាព​ខ្ពស់​គួរ​ឲ្យ​ទុកចិត្តបាន​។ ឧបករណ៍​តេស្ត​រហ័ស​នេះ ក៏​នឹងមាន​ដាក់លក់​នៅតាម​បណ្តា​ឱសថស្ថាន​នានា​ដែរ ដែល​ក្នុងនោះ​ក្នុង​មួយ​ប្រអប់​មាន​ឧបករណ៍​ចំនួន ២៥​តេស្ត និង​ឧបករណ៍​តេស្ត​១​ថ្លៃ​ត្រឹមតែ ២​ដុល្លារ​ប៉ុណ្ណោះ​។​

​សូមជម្រាបថា កន្លងមក​ឧបករណ៍​តេស្ត​រហ័ស រក​មេរោគ​កូ​វីដ​១៩​ចំនួន ៤​ប្រភេទ​ប៉ុណ្ណោះ ដែល​ក្រសួងសុខាភិបាល ទទួលស្គាល់ និង​អនុញ្ញាត​ឲ្យ​ប្រើ​នៅ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close