កូវីដ១៩! នៅវៀតណាម រកឃើញអ្នកឆ្លងថ្មី ៥ពាន់ ១៤៩ករណី គិតត្រឹមព្រឹកនេះ
វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមនៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩រហូតដល់៥ពាន់១៤៩ករណីបន្ថែមទៀត ក្នុងនោះ៥នាក់ជាករណីនាំចូល និង៥ពាន់១៤៤នាក់ទៀតជាករណីឆ្លងក្នុងសហគមន៍ភាគច្រើននៅក្នុងទីក្រុងហូជីមិញ ។
សូមរំលឹកថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩រហូតដល់៩ពាន់៣៤០ករណី ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមួយ សម្រាប់ប្រទេសអាស៊ានមួយនេះ ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ១៧ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់៣ពាន់៩៩១នាក់ ។
ក្នុងថ្ងៃចន្ទម្សិលមិញនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៣៦០នាក់ទៀតផងដែរ។ សរុបមក គិតត្រឹមយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ១៩សរុបនៅទូទាំងប្រទេសចំនួន២១ម៉ឺន៩ពាន់៧៤៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន៧ម៉ឺន៥ពាន់៩២០នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៣ពាន់៧៥៧នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។