បាក់អគារសំណង់របស់ក្រុមហ៊ុនមួយនៅភូមិវិហារចិន ក្រុងសៀមរាប តែក្រុមហ៊ុនព្យាយាមបិទបាំង
សំណង់អគាររបស់ក្រុមហ៊ុនមួយស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវគេរាយការណ៍ថា បានបាក់កាលពីរសៀលថ្ងៃទី៨ ខែសីហា កន្លងទៅ ប៉ុន្តែក្រុមហ៊ុនបានព្យាយាមលាក់បាំង។
សេចក្តីរាយការណ៍ថា ឧប្បត្តិហេតុបាក់សំណង់អគារនេះ បានបណ្តាលឲ្យកម្មករមួយចំនួនរងរបួស ប៉ុន្តែមិនប៉ះពាល់ដល់ជីវិតនោះទេ។
ក្រុមហ៊ុនដែលសាងសង់អគារនេះដែលមានឈ្មោះ Rose Apple Square មិនបានផ្តល់ព័ត៌មានជាក់លាក់ពីឧប្បត្តិហេតុនោះឡើយ ដែលហាក់បីដូចជាព្យាយាមធ្វើការបិទបាំង។
តែយ៉ាងណាក៏ដោយ បើតាមប្រជាពលរដ្ឋរស់នៅក្បែរនោះបាននិយាយថា មូលហេតុដែលបណ្តាលឲ្យបាក់ មកពីបញ្ហាបច្ចេកទេស (បាក់ឈើជន្ទល’) ហើយសំណង់ដែលបាក់នោះក្រោមទំហំប្រវែងក្រោម១០ម៉ែត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។