កម្ពុជា ឈរលេខ១ ក្នុងនាមជាប្រទេសមានសមត្ថភាពស្ដារខ្លួន ងើបចេញពីកូវីដ-១៩ លឿនជាងគេ នៅលើពិភពលោក
ប្រទេសកម្ពុជាបានឡើងមកឈរនៅលេខរៀងទី១ ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេ នៅលើពិភលោក។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Nikkei នៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។
សារព័ត៌មានជប៉ុន Nikkei នៅក្នុងតារាងវាយតម្លៃរបស់ខ្លួនឱ្យបានឱ្យដឹងថា ប្រទេសដែលឈរនៅលេខរៀងទី១ ដែលមានសមត្ថភាពស្ដារ ខ្លួនងើបចេញពី COVID-19 លឿនជាងគេនៅលើពិភលោកគឺកម្ពុជា ដោយទទួលបាន ៧៨.០ពិន្ទុ ខណៈវៀតណាមឈរនៅលេខរៀងទី២ មាន ៧៦.៥ពិន្ទុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។