កម្ពុជា បន្តរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី ១៦នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ១៤នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រកាសថា បន្តរកឃើញករណីអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១៦នាក់បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ ខណៈមានអ្នកជាសះស្បើយ ១៤នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកកើតកូវីដ១៩ សរុបចំនួន ១៣ម៉ឺន ៦ពាន់ ៣៩០នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១៣ម៉ឺន ៣ពាន់ ២៥៦នាក់ និងអ្នកស្លាប់សរុប ៣ពាន់ ៥៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។