ជប៉ុន ក្លាយជា​ប្រទេស​មាន​អ្នក​ឆ្លង​កូ​វីដ​១៩ ច្រើនជាងគេ​បំផុត ក្នុង​ពិភពលោក​

​តូ​ក្យូ​៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹងថា ប្រទេស​ជប៉ុន​បាន​កត់ត្រា​នូវ​ចំនួន​ករណី​ឆ្លង​កូ​វីដ​១៩ ជា​សកល​ខ្ពស់បំផុត ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ គិត​រហូតដល់​ថ្ងៃអាទិត្យ​មុន​។​

​អង្គការ​សុខភាព​ពិភពលោក​បានចេញ​ផ្សាយ​ព័ត៌មាន​ថ្មីៗ​អំពី​ករណី​ឆ្លង COVID-19 ថ្មី​ដែល​ត្រូវបាន​រាយការណ៍ ក្នុង​សប្តាហ៍ ចាប់ពី​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ២៤ ខែកក្កដា កន្លងទៅ​។​

​របាយការណ៍​ថា​ចំនួន​ករណី​ប្រចាំ​សប្តាហ៍​នៅក្នុង​ប្រទេស​ជប៉ុន​មាន​ចំនួន ៩៦៩០៦៨ នាក់ ដែលជា​ការកើនឡើង ៧៣ ភាគរយ ពី​សប្តាហ៍​មុន​។ សហរដ្ឋអាមេរិក​បាន​ឃើញ​ករណី​របស់ខ្លួន ប្រចាំ​សប្តាហ៍ ធ្លាក់ចុះ ៣ ភាគរយ គឺ​ធ្លា​ក់មក ៨៦០០៩៧​នាក់​។ រីឯ ប្រទេស​អាល្លឺម៉ង់ បានបញ្ជាក់​ចំនួន ក្នុង​សប្តាហ៍​មុន​នោះដែរ​ថា មាន​៥៦៥៥១៨​នាក់ ថយចុះ ១៦ ភាគរយ​។​

​នៅ​ទូទាំង​ពិភពលោក ករណី​ជាង ៦.៦ លាន​ករណី​ប្រចាំ​សប្តាហ៍ ត្រូវបាន​រាយការណ៍ ធ្លាក់ចុះ ៣ ភាគរយ​ធៀប​នឹង​សប្តាហ៍​មុន​។ អង្គការ​សុខភាព​ពិភពលោក​ថា BA.4 និង BA.5 ជា​ពពួក​អូ​មី​ក្រុង​បំប្លែង​ថ្មី​នោះបាន​បន្ត​មាន​ភាព​លេចធ្លោ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close