ទឹកទន្លេស្រែពក ហក់ឡើងលើសកំពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ០.៣២ម ខណៈទឹកបានជន់លិច លើភូមិចំនួន១៤ ក្នុងស្រុកលំផាត់ គិតត្រឹមព្រឹកនេះ
ខេត្តរតនគិរី៖ ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នារយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះគិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានធ្វើឲ្យទឹកទន្លេស្រែពកហក់ឡើងលើសកំពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ០.៣២ម (កំពស់ទឹកប្រកាសឲ្យប្រុប្រយ័ត្ន ១២.៥០ម) ទឹកបានបង្កជាជំនន់ទឹកភ្លៀងបានជន់លិចសន្សឹមទៅលើភូមិចំនួន១៤ ស្ថិតក្នុងឃុំសេដា ឃុំកាឡែង និងឃុំជ័យឧត្តម ស្រុកលំផាត់។ ចំណែកទឹកទន្លេសេសាន បានវិលមកស្ថានភាពប្រក្រតីវិញហើយ។
គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ ៖
១- ទឹកទន្លេសេសាន ស្ថានីយកាចូន ស្រុកវើនសៃ (កំពស់ប្រកាស ៨.៥០ម)
– ព្រឹកវេលាម៉ោង ៦:០០ = ៥.៣៥ម
– ទឹកបានស្រកចុះ
២- ទឹកទន្លេស្រែពក ស្ថានីយស្រុកលំផាត់ (កំពស់ប្រកាស ១២.៥០ម)
– ព្រឹកវេលាម៉ោង ៦:០០ = ១២.៦០ម
– ព្រឹកវេលាម៉ោង ១០:០០ = ១២.៨២
– ទឹកឡើង = ០.២២ម
ទឹកនៅបន្តឡើងសន្សឹមៗនៅទន្លេស្រែពក ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។