ថ្ងៃនេះ​! ជា​ខួប​៤​ឆ្នាំ នៃ​ការដាក់បញ្ចូល​ល្ខោនខោល ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ ទៅក្នុង​អង្គការ​យូណេស្កូ

​ភ្នំពេញ​៖ «​ល្ខោនខោល​» ដែលជា​ស្នាដៃ​សិល្បៈ​បុរាណ​ដ៏​វិសេសវិសាល របស់​កម្ពុជា ដែល​ត្រូវបាន​អង្គការ​យូណេស្កូ​សម្រេច​ដាក់ចូល​ក្នុង​បញ្ជី បេតិកភណ្ឌ​ពិភព អរូបី​យ​នៃ​មនុស្សជាតិ ក្នុងឱកាស​កិច្ចប្រជុំ​លើក​ទី​១៣ ក្នុង​ទីក្រុង​ព័រ​ល្វី​ស នៃ​សាធារណរដ្ឋ​ម៉ូ​រី​ស នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ជា​ខួប​៤​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ល្ខោនខោល ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ (២៨ វិច្ឆិកា ២០១៨-២៨ វិច្ឆិកា ២០២២)​។​

​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​ដាក់ចូល​ក្នុង​បញ្ជី បេតិកភណ្ឌ​ពិភពលោក អរូបី​យ​នៃ​មនុស្សជាតិ គឺជា​មោទនភាព​មួយទៀត សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា លើក​ឆាក​ពិភពលោក​។​

​ការដាក់បញ្ចូល «​ល្ខោនខោល​» ទៅក្នុង​បញ្ជី​អរូបី​យ​នៃ​មនុស្សជាតិ​នាពេលនេះ គឺជា​ការរួមចំណែក​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ របស់​ព្រះរាជាណាចក្រ​កម្ពុជា កាន់តែ​ល្បី​សុះសាយ​ទូទាំង​ពិភពលោក ហើយ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​តួអង្គ​កាន់តែ​លេចធ្លោរ​ថែមទៀត នៅលើ​វេទិកា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close