នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ​ដុត​បំផ្លាញ​សាប៊ូ​លាងខ្លួន​ម៉ាក​ ​SUNNY​ ​ក្លែងក្លាយ​ ​និង​ផលិត​គ្រឿងសម្អាង​ខុសច្បាប់៨តោន​

​នៅ​រសៀល​ថ្ងៃទី២១​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​នេះ​ ​ដោយ​អនុវត្ត​តាម​សាលក្រម​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​នៅ​ទីលាន​ចាក់សម្រាម​បឹង​ជើងឯក​ ​សង្កាត់​ដង្កោ​ ​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​ ​កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​បាន​សហការ​ជាមួយ​មន្ត្រី​សាខា​កាំកុងត្រូល​ ​មន្ត្រី​ក្រសួងសុខាភិបាល​ ​និង​អាជ្ញាធរ​មូលដ្ឋាន​ ​បាន​ធ្វើការ​ដុត​បំផ្លាញ​ចោល​នូវ​សម្ភារ​វត្ថុ​តាង​ ​សាប៊ូ​លាងខ្លួន​ម៉ាក​ ​SUNNY​ ​ក្លែងក្លាយ​ ​និង​វត្ថុធាតុដើម​សម្រាប់​ផលិត​គ្រឿងសម្អាង​ខុសច្បាប់​ ​សរុប​ចំនួន​ ​១៤មុខ​ ​(​ទម្ងន់​ប្រហែល​ ​៨តោន​)​ ​ដែល​បាន​បង្ក្រាប​កាលពី​ថ្ងៃទី២៥​ ​ខែសីហា​ ​ឆ្នាំ២០១៨​ ​នៅ​ចំណុច​ឃ្លាំង​លេខ៨៧​ ​ផ្លូវ​បេតុង​ ​ភូមិ​ជ្រៃ​កោង​ ​សង្កាត់​ចោមចៅ២​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close