កូនព្យុះឈ្មោះ វូទើបលើកទី១ ជះឥទ្ធិពលខ្លាំង មកលើខេត្តកោះកុង កើតមានភ្លៀងផ្គររន្ទះ និងរលកសមុទ្រមានកម្ពស់ខ្ពស់

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកោះកុង បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសក្នុងខេត្តកោះកុង នៅថ្ងៃទី១១ ដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៖ ប្រព័ន្ធសម្ពាធទាប និងជ្រលងនៃកូនព្យុះឈ្មោះ វូទើបលើកទី ១ (TS WUTIP 2501) បាននឹងកំពុងមានឥទ្ធិពលប្រយោលមកលើខេត្តកោះកុង និងខ្យល់មូសុងនិរតីបាននឹងកំពុងមានឥទ្ធិពលខ្លាំងមកលើខេត្តកោះកុង ស្ថានភាពបែបនេះ និងធ្វើឲ្យអាកាសធាតុមានពពកច្រើន មានភ្លៀងផ្គររន្ទះពីតិចទៅច្រើនខ្លាំង ប្រូបាប៊ីលីតេ ៨០% សីតុណ្ហភាពមានពី ២៤ ទៅ ២៩ និងខ្យល់កន្ត្រាក់បក់ក្នុងល្បឿនពី ១០m/s ទៅ ១៤mis រលកសមុទ្រមានកម្ពស់ខ្ពស់ ១,៥០ម៉ែត្រ ទៅ ២,៥ម៉ែត្រ។

អាស្រ័យដូចបានជម្រាបជូន មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង សូមជូនដំណឹងជាសាធារណៈ ប្រជា នេសាទ សូមមេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពទឹកភ្លៀង ខ្យល់កន្ត្រាក់ រលកសមុទ្រមានកម្ពស់ខ្ពស់ និងអាចកើតមានបាតុភូតផ្គររន្ទះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង នឹងបន្តការតាមដានសភាពការណ៍ធាតុអាកាស ជម្រាបជូនជា បន្តបន្ទាប់ ក្នុងករណីប្រែប្រួល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close