ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ ​សម្រេច​បញ្ឈរ​ជេីង​អធិការ​ស្រុក​កំពង់សៀម​ ​ក្រោយ​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ដូច​សត្វ​ធាតុ​

​កំពង់ចាម​៖​ ​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ ​លោក​ឧត្ដមសេនីយ៍​ទោ​ ​ឯម​ ​កុសល​ ​សម្រេច​បញ្ឈរ​ជេីង​លោក​វរសេនីយ៍ឯក​ ​ឯក​ ​ប៉ាក់​ដន​ ​អធិការ​នគរបាល​ស្រុក​កំពង់សៀម​ ​ដោយ​សា​រប្រេី​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ ​”​វៃ​សន្លប់​រួច​ចាក់ទឹក​ដូច​សត្វ​ធាតុ​”​។​ ​

​នេះ​បេី​យោង​តាម​លិខិតបង្គាប់ការ​ ​របស់​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ ​ដែល​ ​ទេី​បទ​ទួល​បាន​នៅ​ថ្ងៃទី២៤​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​នេះ​ ​។​ ​

​ការសម្រេច​នេះ​ ​បន្ទាប់ពី​លោក​ហួត​ ​វុទ្ធី​ ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ចាម​ ​កាលពី​ថ្ងៃទី១៩​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​បាន​បង្គាប់​មក​លោក​ឧត្ដមសេនីយ៍​ទោ​ ​ឯម​ ​កុសល​ ​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ ​ឱ្យ​”​ចាត់​កា​រស៊េីប​អង្កេត​បទល្មើស​ដែល​ពាក់ព័ន្ធ​នឹង​លោក​វរសេនីយ៍ឯក​ ​ឯក​ ​ប៉ាក់​ដន​ ​អធិការ​នគរបាល​ស្រុក​កំពង់សៀម​ ​យោង​តាម​ការ​ផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​”​។​ ​

​គណនី​ហ្វេ​សប៊ុ​ក​មួយ​ឈ្មោះថា​”​Bun​ ​Thern​”​សរសេរ​ថា​ ​”​ក្នុងនាម​ខ្ញុំ​ជា​ប្រជា​ពល​រដ្ន​រស់នៅ​ភូមិ​ខែល​ជ័យ​ ​ឃុំ​អូរស្វាយ​ ​ស្រុក​កំពង់សៀម​ ​ខេត្ត​កំពង់ចាម​ ​សូម​លោក​ ​គួច​ ​ចំរើន​ ​អភិបាលខេត្ត​កំពង់​ចា​ជួយ​រក​យុត្តិធម៌​ជូន​បងប្រុស​ខ្ញុំ​ផង​ ​អោយ​ពួក​ខ្ញុំ​រស់នៅ​យ៉ាងណា​បើ​គ្រាន់តែ​បងប្រុស​របស់​ខ្ញំ​ប្រកែក​ពាក្យសំដី​ជាមួយគ្នា​បន្តិច​គាត់​មក​ផ្ទះ​វិញ​ហើយ​មិនទាន់​ដល់​ផ្ទះ​ផង​ស្រាប់តែ​អធិការ​ស្រុក​កំពង់សៀម​ ​លោក​ឯក​ ​ប៉ាន់​ដន​ ​មក​ចាប់​បង​ខ្ញុំ​វៃ​ហើយ​បញ្ជូន​មក​ស្រុក​វៃ​ចាក់ទឹក​សន្លប់២ដង​ហើម​គ្រប់កន្លែង​អាឡូវ​ដេកពេទ្យ​ហើយ​នៅ7D​ ​។​ ​ហេតុអ្វី​លោក​អធិ​កា​ស្រុក​កំពង់សៀម​ធ្វើបាប​បងប្រុស​ខ្ញុំ​ដល់​ថ្នាក់​នេះ​”​។​ ​

​មាត្រា២១៨នៃ​ក្រម​ព្រហ្មទណ្ឌ​ ​បទល្មើស​ហិង្សា​ដោយចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ​ចែងថា​ ​អំពើ​ហិង្សា​ដោយចេតនា​ ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ២ឆ្នាំទៅ៥ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី៤លាន​រៀល​ទៅ១០លាន​រៀល​ ​កាលបើ​អំពើ​ហិង្សា​នេះ​ ​បា​នកេី​ត​ឡើង​ ​៖​

​ទី១​,​ដោយមាន​ការគិតទុក​ជាមុន​ ​។​ ​ទី២​,​ដោយមាន​អាវុធ​ឬ​គំរាមកំហែង​នឹង​អាវុធ​ ​។​ ​ទី៣​,​ដោយមាន​មនុស្ស​ច្រើន​នាក់​ ​ក្នុងឋានៈជា​ចារី​ ​សហចារី​ ​អ្ន​ក​ផ្តេីម​គំនិត​ ​និង​ ​ជា​អ្នកសមគំនិត​ ​។​ ​

​មជ្ឈដ្ឋាន​ជាច្រើន​ ​សង្ឃឹមថា​ ​ប្រសិនបើ​លោក​វរសេនីយ៍ឯក​ ​ឯក​ ​ប៉ាក់​ដន​ ​អធិការ​នគរបាល​ស្រុក​កំពង់សៀម​ ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ ​ដែ​លមេីល​ទៅ​ហាក់​ឃោរឃៅ​បែបនេះ​ ​មែន​ ​គួរសម​ត្ថ​កិច្ច​ចាប់ខ្លួន​ ​ដេីម្បី​ផ្តន្ទា​ទោស​តាមច្បាប់​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close