ឯកឧត្តម​ ​ថៃ​ ​នរៈ​សត្យា​ ​បង្ហាញមុខ​មាត់​ភរិយា​ថ្មី​ ​អាយុ​ខុសគ្នា​ជិត៤០ឆ្នាំ​ ​ក្នុង​កម្មវិធី​ឡើង​វីឡា​ថ្មី​

​ប្រិយមិត្ត​ច្បាស់​ជ្រាប​រួចមក​ហើយ​ថា​ ​ឯកឧត្តម​ ​ថៃ​ ​នរៈ​សត្យា​ ​រដ្ឋ​លេខាធិ​កា​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​និង​អតីត​អ្នកនិពន្ធ​ចម្រៀង​ ​អ្នកស្រី​ ​ងិន​ ​ម៉ា​នី​យ៉ា​ ​បាន​លែងលះ​គ្នា​ជាយូរមកហើយ​ ​ប៉ុន្តែ​ពុំ​ដែល​លេខ​ឮដំណឹង​ថា​ ​ឯកឧត្តម​ ​ថៃ​ ​នរៈ​សត្យា​ ​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយនឹង​នារី​រូប​ណា​ឡើយ​។​

​យ៉ាងណាមិញ​កាលពី​ថ្ងៃទី១៥​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ឯកឧត្តម​ ​ថៃ​ ​នរៈ​សត្យា​ ​បង្ហាញមុខ​ភរិយា​ស្រស់​ស្អាត​ឈ្មោះ​ ​ទេព​ ​សុធី​តា​ ​ដោយ​ឯកឧត្តម​បាន​រៀបចំ​ពិធីសំពះផ្ទឹម​នា​ពេលព្រឹក​ ​និង​ល្ងាច​រៀបចំ​ពិធី​ឡើងផ្ទះ​វីឡា​ថ្មី​ ​នៅ​សង្កាត់​ចោមចៅ​ ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​។​ ​ដោយ​លោកជំទាវ​ ​ទេព​ ​សុធី​តា​ ​បាន​សរសេរ​រៀបរាប់​ថា​៖​ ​“​នាងខ្ញុំ​និង​ស្វាមី​សូម​អរគុណ​ដល់​ភ្ញៀវ​ទាំងអស់​ដែល​បាន​ចូលរួម​ពិ​ធី​ឡេីង​គេហដ្ឋាន​របស់​នាងខ្ញុំ​ចា៎​សូម​សុខសប្បាយ​និង​សុខភាព​ល្អ​ទាំងអស់គ្នា​ណា៎​”​។​

​យោង​តាម​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា​ភរិយា​ក្រោយ​របស់​ ​ឯកឧត្តម​ ​ថៃ​ ​នរៈ​សត្យា​ ​គឺជា​ប្អូន​ជីដូន​អ្នកស្រី​ ​ងិន​ ​ម៉ា​នី​យ៉ា​ ​(​ភរិយា​ដើម​)​ ​ក្នុង​នោះ​ផង​ដែល​ ​ឯកឧត្តម​ ​ថៃ​ ​នរៈ​សត្យា​ ​និង​ភរិយា​ក្រោយ​មាន​អាយុ​ខុសគ្នា​ជិត៤០ឆ្នាំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close