ចិន​កែប្រែរដ្ឋធម្មនុញ្ញដើម្បី ស្របលើតួនាទីដឹកនាំប្រទេសរបស់ប្រធានាធិបតី

ចិនបានត្រៀមលក្ខណ លុបចោល ការកំណត់អាណាត្តិរបស់ ប្រធានាធិបតី ​ត្រឹមពីរអាណាត្តិ តែបើច្បាប់លុបចោលនោះត្រូវបានសភាអនុម័តនោះ​ ប្រធានាធិបតីចិន ដែលទទួលបានការគាំទ្រខ្ពស់អាចដឹកនាំប្រទេសអស់មួយជីវិត។ ប្រធានាធិបតីអាមេរិកដូណាលត្រាំ ក៏បានបំណង​ចងដឹកនាំប្រទេសមួយជីវិតផងដែរ។

នៅថ្ងៃទី​១១ខែមីនា ខាងមុខ មហាសន្និបាន បក្ស នៅទូទាំងប្រទេស ដើម្បីបោះឆ្នោត ទៅលើការកែប្រែរដ្ឋធម្មនុញ្ញនិង លុបចោលច្បាប់កំណត់អាណាត្តិរបស់ប្រធានាធិបតី អនុប្រធានាធិបតី ហើយប្រសិនបើត្រូវបានអនុម័តនោះ​ គឺប្រធានាធិបតីចិន ស៊ីជីងពីង នឹងដឹកនាំប្រទេសជាបន្តទៀត  បើទោះអាណាត្តិរបស់លោកត្រូវបញ្ចប់នៅឆ្នាំ​២០២៣។

អ្នកនាំពាក្យ សភាចិន លោក​ Zhang Yesui បញ្ចាក់ថា សំណើរខាងលើ គឺដើម្បី លុបចោលនៅ ច្បាប់កំណត់ទៅលើ មេដឹកនាំជាន់ខ្ពស់នៅក្នុងប្រទេសនេះមិនមានការផ្លាសប្តូរ ក្រោយរយៈពេលពីរអាណាត្តិដឹកនាំប្រទេសដោយជោគជ័យ។

កន្លងមកប្រព័ន្ធផ្សព្វផ្សាយរបស់ចិន បានផ្សាយនៅពាក្យចចាមអារាមថា ប្រធានាធិបតីស៊ីជីងពីនកំពុងតែ ព្យាយាម អូសបន្លាយ ពេលវេលាដឹកនាំរបស់លោកបន្តទៀត មិនបញ្ចប់ត្រឹមពីរអាណាត្តិ​១០ឆ្នាំនោះឡើយ។ ការកែប្រែខាងលើ និងធ្វើឲ្យ អាយុកំណត់ ចូលនិវតន៍ក៏ត្រូវផ្លាសប្តូរនោះដែរ  ។តាមច្បាប់របស់ចិន អាយុចូលនិវតន៍គឺ​៦៨ឆ្នាំ សម្រាប់បុរស  ហើយបច្ចុប្បន្ន លោកស៊ីជីងពីងមានអាយុ​៦៤ឆ្នាំទៅហើយ។

ពាក់ព័ន្ធនិងករណីខាងលើ​ ប្រធានាធិបតីអាមេរិកដូណាលត្រាំ បានសម្ដែងការសាទរដល់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក្រោយគណបក្សកុម្មុយនីស្ដចិន បានប្រកាសពីការលុបបំបាត់អណត្តិប្រធានាធិបតីពីរអណត្តិ ដែលនេះនឹងត្រួសត្រាយផ្លូវឱ្យលោក ស៊ី អាចកាន់អំណាចបានដោយមិនមានពេលកំណត់ នេះជារឿងមួយដ៏អស្ចារ្យបំផុត។ ការលើកឡើងរបស់លោកត្រាម គឺផ្ទុយ ទៅនឹងនយោបាយរបស់អាមេរិកដែលតែងតែរិះគន់ថ្កោលទោស ទៅលើមេដឹកនាំយូឆ្នាំនៅក្នុងប្រទេសមួយចំនួន ។តែដោយឡែកប្រទេសមហាអំណាចទីពីរចិន អាមេរិកមិនហានថ្កោលទោសឡើយបែជា សរសើរទៅវិញ។

ថ្លែងទៅកាន់អ្នកគាំទ្រកាលពីសៅរ៍ លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «បច្ចុប្បន្ន គាត់ (លោក ស៊ី ជិនពីង) គឺជាប្រធានាធិបតីអស់មួយជីវិត, ប្រធានាធិបតីមួយជីវិត…មើលចុះគាត់ អាចធ្វើវាបាន។ ខ្ញុំគិតថា វាពិតជាអសា្ចរ្យ ហើយយើងអាចនឹងធ្វើដូចគ្នានេះនៅថ្ងៃណាមួយក៏បាន»។ នេះបើតាមសម្រង់សំឡេងរបស់លោកត្រាំ នៅក្នុងជំនួបបិទទ្វារមួយ ដែល CNN​ ទទួលបាន។

យ៉ាងណាក៏ដោយ ការថ្លែងបែបនេះរបស់លោក ដូណាល់ ត្រាំ ហាក់ផ្ទុយស្រឡះពីគោលការណ៍លិទ្ធិប្រជាធិបតេយ្យអាមេរិក ដ្បិតជាទម្លាប់សហរដ្ឋអាមេរិក​ តែងតែរិះគន់ចំពោះមេដឹកនាំកាន់អំណាចយូរ ហើយមិនតែប៉ុណ្ណោះ សេតវិមានកាលពីសប្ដាហ៍មុន ក៏បានបញ្ជាក់ដែរថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន។

គួររំលឹកថា លោក ស៊ី ជិនពីង បានឡើងកាន់តំណែងជាប្រធានាធិបតីចិនកាលពីឆ្នាំ២០១២មក ហើយត្រូវផុតអណត្តិនៅត្រឹមឆ្នាំ២០២៣ខាងមុខ។ ប៉ុន្តែកាលពីសប្ដាហ៍មុន គណបក្សកុម្មុយនីស្ដចិន បែរជាប្រកាសពីការលុបបំបាត់អណត្តិប្រធានាធិបតីពីរអណត្តិដែលនេះនឹងត្រួសត្រាយផ្លូវឱ្យលោកស៊ី អាចបន្តកាន់អំណាចបានដោយមិនមានពេលកំណត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close