កញ្ញា ស៊ូ ស៊ី​រី​កា ក្លាយជា​តំណាង​ព្រឹត្តិការណ៍​មហោស្រព​កវីនិពន្ធ​

​កាលពីពេល​ថ្មីៗ​នេះ មានការ​រៀបចំ​ស​ន្និ​សិទ្ធ​សារព័ត៌​មាននៅ​ផ្សារ​កុង​តឺ​នឺ​រ​ទួល​សង្កែ ស្តីពី​ព្រឹត្តិការណ៍​កវីនិពន្ធ​ប្រចាំឆ្នាំ​២០១៨​នេះ ដោយបាន​ប្រកាស​ឲ្យ​ដឹងថា កញ្ញា ស៊ូ ស៊ី​រី​កា នឹង​ក្លាយជា​តំណាង​ព្រឹត្តិការណ៍​មួយ​នេះ ដោយ​កញ្ញា​នឹងមាន​វត្តមាន​បកស្រាយ​ចម្រៀង​នៅក្នុង​ព្រឹត្តិការណ៍ និង​ដើរតួរ​នាទី​ជា​អ្នក​បំផុស​ព្រឹត្តិការណ៍​មួយ​នេះ​ដើម្បី​លើកទឹកចិត្ត​អ្នកនិពន្ធ និង​ស្នាដៃ​របស់​អ្នកនិពន្ធ​ថែមទៀត​។​

​លោក ហម សុខ​នី អ្នករៀបចំ​ព្រឹត្តិការណ៍​មហោស្រព​កវីនិពន្ធ បាន​ថ្លែង​ប្រាប់ថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែលរ​ពិ​ព័រ​ណ៌​ស្នាដៃ​តែង​និពន្ធ​ដែល​បានធ្វើ​ឡើង តែ​ជា​លើកដំបូង​ដែល​ផ្សារភ្ជាប់​ជាមួយ​សិល្បករ ក្នុងនោះ​បានជ្រើសរើស​ក​ញ្ញា ស៊ូ ស៊ី​រី​កា ជា​តារាចម្រៀង​ផលិតកម្ម​ថោ​ន ធ្វើជា​តំណាង គឺ​ដើម្បី​ឲ្យ​កាន់តែ​មានការ​ចាប់អារម្មណ៍​កាន់តែ​ច្រើនឡើង​ថែមទៀត​។

​ក្នុង​ព្រឹ​តិ្ត​ការណ៍​នេះ នឹងមាន​ស្នាដៃ​តែង​និពន្ធ​របស់​កវីនិពន្ធ​ស្ទើរ​គ្រប់​ស្នាដៃ ដាក់តាំង​បង្ហាញ ដោយមាន​ទាំង​ម្ចាស់​ស្នាដៃ​ចូលរួម​អត្ថ​ធិ​ប្បាយ ចែករំលែក​បទពិសោធ​ន៍​និពន្ធ​ដោយផ្ទាល់​នៅតាម​ស្តង់​និ​មួយៗ​។

​កញ្ញា ស៊ូ ស៊ី​រី​កា បាន​អះអាងថា កញ្ញា​មាន​អារម្មណ៍​រំភើប​យ៉ាងខ្លាំង ស្រប​ពេលដែល​កញ្ញា​បង្ហា​ញ​ខ្លួន ដោយ​ត្រូវបាន​ជ្រើសរើស​ជា​តំណាង​ព្រឹត្តិការណ៍​នេះ​។ កញ្ញា​ថា នឹង​ប្រើ​បណ្តាញ​សង្គម និង​ការផ្សព្វផ្សាយ​នានា​ដើម្បី​ឲ្យ​កាន់តែ​ផុល​ផូស​ក្នុងការ​ចូលរួម​នៅ​ថ្ងៃទី​១៤ ខែមករា ដែលជា​ថ្ងៃ​ព្រឹត្តិការណ៍​តែង​និពន្ធ​ប្រចាំ​សាលា​តិច​ណូ ឲ្យ​កាន់​តែមាន​អ្នកចូលរួម​កាន់តែច្រើន​ឡើង​ថែមទៀត​។ នៅក្នុង​នោះ​កញ្ញា​នឹង​លើកយក​បទ​ចម្រៀង​ថ្មីៗ និង​បទ​ចម្រៀង​ដែល​ទទួលបាន​ការគាំទ្រ​មក​ច្រៀង​នា​ព្រឹត្តិការណ៍​នោះ​ថែមទៀត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close