ជីវិតកម្សាន្ត
រឿង សូ ដានីតា លេបថ្នាំសម្លាប់ខ្លួន មហាជននៅតែមានចម្ងល់

មកទល់ពេលនេះពុំទាន់មានព័ត៌មានលម្អិតច្បាស់ការណ៍ជុំវិញរឿងដែលល្បីថាកញ្ញា សូដានីតា លេបថ្នាំសម្លាប់ខ្លួននោះថាជាការពិតឬជាការសម្តែងរឿងឡើយ ។ថ្មីៗនេះមានការលេចឮថាតារាសម្ដែង និងបង្ហាញម៉ូដ កញ្ញា សូដានីតា បានលេបថ្នាំសម្លាប់ខ្លួន និង បានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ព្រះ កុសុមៈ តែគេហាក់ពុំឃើញមានប្រតិកម្មពីសំណាក់ សមាគមឬអ្នកសិល្បៈមានការភ្ញាក់ផ្អើលនោះឡើយធ្វើឱ្យគេគិតថានោះគ្រាន់ជាការសម្តែងប៉ុណ្ណោះវា មិនមែនជាការពិតឡើយដោយសារតែពុំឃើញមានរូបភាពនៃការចូលសម្រាកនៅក្នុងមន្ទីរពេទ្យត្រូវបានបង្ហាញ ។
មហាជនភាគច្រើនយល់ថានាងកំពុងសម្តែងរឿងភាគឱ្យស្ថានីយទូរទស្សន៍ PNN ។
មូលហេតុដែលធ្វើឱ្យគេសង្ស័យថានាងលេបថ្នាំសម្លាប់ខ្លួនក៏ព្រោះតែកន្លងទៅនាងតែងសរសេរសារ ប្លែកៗបង្ហាញពីការលំបាកចិត្តរបស់នាងដូចជាការសរសេរថា៖ មនុស្សរស់នៅរាល់ថ្ងៃ ប្រាថ្នាក្តីសុខ ក្តីស្រឡាញ់ ក្តីនឹក ពីមនុស្សដែលស្គាល់ មនុស្សខ្ញុំ ខ្ញុំតែងតែឱ្យ ពេលវេលាក្តីស្រឡាញ់របស់ខ្ញុំ ទៅអ្នក ដ៏ទៃគ្រប់ៗគ្នាដែលខ្ញុំស្គាល់ , តែគេវិញ គេមិនដែលខ្វល់ខ្វាយពីយើងឡើយ ទោះយើងធ្វើល្អក៏គេមើល រំលង មនុស្សគ្រប់គ្នាគឺគង់នឹងស្លាប់ ចុះពេលនៅរស់ម្តេចក៏មិនធ្វើល្អនឹងគ្នា? មិនឱ្យ សេចក្តីសុខ ឱ្យគ្នា ទៅ ចាំបាច់អី មានអ្នកស្លាប់ ហើយម្នាក់និយាយថាស្តាយក្រោយ ហើយមកនិយាយថាសុំទោស ធ្វើអី ? តើសុំទោសមនុស្សស្លាប់ វាបានផលប្រយោជន៍អីទៅ ? តើអ្នកស្លាប់ អាចងើបមក លើកលែងទោស ឱ្យយើងបានទេ ? មនុស្សយើងរស់នៅកើតទុក្ខច្រើនជាងសុខ ពេលស្លាប់ទៅគឺមានតែបុណ្យនិងបាប ដែលទៅតាមជាមួយកម្មពៀរ សូមអោយបងប្អូនដែលបានអានហើយ រស់នៅគួរចេះលើកលែងអោយ គ្នាផង ! ស្រលាញ់បងប្អូនទាំងអស់គ្នា !!! ។
មុននោះក៏មានសារដែលនាងសរសេរបង្ហោះក្នុងហ្វេសប៊ុកថា៖ ជីវិត១នេះអភ័ព្វពេកហើយ សំរាប់អ្នក ក្រៅពិតជាសមប្រកបនៃការស្រឡាញ់រាប់អាន តែនៅក្នុងក្រុមគ្រួសារវិញ មិនមានបងប្អូនណា យល់ពី ការលះបង់របស់យើងសំរាប់គេគ្រប់គ្នានោះទេ នេះហៅ មានសំបុក តែរងា ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
I just want to say I’m all new to blogs and actually savored your web-site. Likely I’m want to bookmark your site . You certainly have very good articles. Thank you for sharing with us your website.
I saw a lot of website but I believe this one has got something special in it in it
Can I just say what a aid to seek out somebody who really knows what theyre talking about on the internet. You undoubtedly know how to bring an issue to light and make it important. Extra individuals need to read this and perceive this facet of the story. I cant consider youre not more in style since you positively have the gift.
Hello! I just would want to give a huge thumbs up for your excellent info you might have here with this post. We are returning to your website for much more soon.
What joomla component would you recommend for member photo uploads?
Does Joomla have a Component that help to create a forum like Yahoo Answers?