Real Madrid ទទួលជ័យជម្នះលេីកដំបូងនៅទឹកដី Dortmund

Real Madrid បាន​រក​ឃើញ​ជ័យ​ជម្នះ​លើក​ដំបូងរបស់ខ្លួន​នៅ​ទឹកដី Signal Iduna Park ក្រោយ​យក​ឈ្នះ Dortmund ៣-១ ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​ចែក​ពូលកាលពីយប់មិញ។

ខ្សែប្រយុទ្ធ Gareth Bale បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ខណៈដែលក្រុម Real ដែលជាម្ចាស់ជើងឯកកំពូលអឺរ៉ុប១២សម័យកាល បានរកគ្រាប់បាល់នាំមុខមុននៅនាទីទី១៨ នៅកីឡដ្ឋាន Signal Iduna Park ហើយខ្សែប្រយុទ្ធប៉ទុយហ្គាល់ Ronaldo បានជួយឲ្យ Real Madrid រកបានគ្រាប់បាល់ទី២ នៅដេីមតង់ទី២ ។

នៅនាទី៥៤ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្រុម Borussia Dortmund បានទទួលបាល់ពីការបញ្ជូនរបស់កីឡាករ Gonzalo Castro ដើម្បីជួយឲ្យក្រុម Dortmund វាយបកបាន១គ្រាប់វិញ  ប៉ុន្តែនាទី៧៩ Ronaldo បានស៊ុតបាល់ផុតដៃអ្នកចាំទីចូលទីយ៉ាងល្អ ដែលជាគ្រាប់ទីពីររបស់ខ្លួនសម្រាប់ក្រុម Real Madrid ដេីម្បីឈរលំដាប់ទីមួយក្នុងពូល H៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close