វប្បធម៌

វីរ​សិល្បករ​ល្ខោនខោល រហស្សនាម​ស្តេច​ស្វាស ព្រឹទ្ធាចារ្យ យិ​ត សារិន បានទទួល​មរណភាព​

វីរ​សិល្បករ​ល្ខោនខោល​ជើងចាស់ រហស្សនាម​ស្តេច​ស្វាស លោកតា​ព្រឹទ្ធាចារ្យ យិ​ត សារិន បានទទួល​មរណភាព នៅ​យប់​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៧ នៅ​គេហដ្ឋាន​លោក ស្ថិតនៅ​សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ ក្នុង​ជន្មាយុ​៩៣​ឆ្នាំ​។​

​លោក សារិន វឌ្ឍនៈ កូនប្រុស​របស់​លោកតា យិ​ត សារិន បាន​ប្រាប់​នៅ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៧ នេះ​ថា លោកតា យិ​ត សារិន បានទទួល​មរណភាព នៅវេលា​ម៉ោង​ជិត​១០​យប់ ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៧ ក្នុង​ជន្មាយុ​៩៣​ឆ្នាំ ដោយ​ជំងឺ​ក្រិន​ថ្លើម​។​

​លោក​បន្តថា បច្ចុប្បន្ន​សព​លោកតា យិ​ត សារិន ត្រូវបាន​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​គេហដ្ឋាន​របស់លោក​ផ្ទាល់ ស្ថិតនៅ​តំបន់​បឹង​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ហើយនឹង​ត្រូវ​បូជា​នៅ​ថ្ងៃ​ចន្ទ ទី​០៦ ខែមីនា​ស្អែក​នេះ ក្នុង​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ​-​បឹង​ប៉ា​យ៉ាប​។​

​លោក វឌ្ឍនៈ បន្ថែមថា ពេលនេះ​មាន​សិស្ស​ល្ខោនខោល​ជាច្រើន​នាក់​បានមក​ចូលរួម​ក្នុង​ពិ​ធិ​បុណ្យ​សព្វ ប៉ុន្តែ​មិនទាន់​ឃើញ​មាន​វត្តមាន​សិល្បករ​-​សិល្បការិនី​នៅឡើយ​ទេ​។​

​សូមជម្រាបថា វីរ​សិល្បករ​ល្ខោនខោល ព្រឹទ្ធាចារ្យ យិន សារិន បាន​ចូលប្រលូក​ក្នុង​វិស័យ​សិល្ប​ល្ខោនខោល ជាច្រើន​ទស្សវត្ស​ន៍​មកហើយ ពោលគឺ​តាំ​ពី​ឆ្នាំ​១៩៧៩ មកម្ល៉េះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Show More

Related Articles

4 Comments

  1. I simply want to say I am newbie to blogging and truly savored your web page. More than likely I’m likely to bookmark your blog post . You certainly have outstanding articles. Kudos for revealing your blog.

  2. well my friend made a blog and he won’t show me what his blog is until he finishes everything with it. So i was wondering if there was a way to find someones blogger with their email address. If anyone could show me how. thatd be great thanks!.

  3. Actually my blog name is not relevant to my blog niche..in this time i want to convert my blog to a website through blogger. but i dont know if i will do it ,then how much will affect my blog traffic?.

Leave a Reply

Your email address will not be published.

Close