បច្ចេកវិទ្យា

របៀប​មើលថា Google ដឹង​អ្វីខ្លះ​ពី​អ្នក

​ក្រុមហ៊ុន Google បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំថ្ងៃ ក្នុង​ការដឹង​ពី​ព្រឹត្តិការណ៍​ផ្សេងៗ​លើ​ពិភពលោក តាមរយៈ​ប្រអប់​ស្រាវជ្រាវ ឬ​កម្មវិធី​នានា​របស់ Google ដែល​អាច​តាមដាន និង​ថត​ទុក​នូវ​គ្រប់យ៉ាង​អ្នក​បាន​ប្រើប្រាស់ ដើម្បី​ដឹង​ពី​ចំណាប់អារម្មណ៍​អ្នក ក្នុងការ​ផ្តល់ព័ត៌មាន​ទាក់ទង ដូចជា​អាហារ​ដ្ឋា​ន​ក្នុងស្រុក ពិន្ទុ​គ្រាប់​បាល់ រឿង​ភាគ ចំរៀង និង​ផលិតផល​នានា ជាដើម​។ យ៉ាងណាមិញ អ្នក​អាច​បិទ​នូវ​ការទាញយក​ព័ត៌មាន​ចំណាប់អារម្មណ៍​របស់​អ្នក​បាន​។

១. ស្វែងរក My Activity
​ដំបូង​អ្នក​ត្រូវ Sign in ចូល​គណនី​អ្នក​ក្នុង Google បន្ទាប់មក​ចូលទៅ​កាន់ history.google.com/history​។ អ្នកនឹង​ឃើញ​ទំព័រ​សកម្មភាព​អ្នក ដែល​បង្ហាញ​នូវ​រាល់​ព័ត៌មាន​អ្នក​ធ្លាប់​ប្រើប្រាស់​លើ​សេវាកម្ម​របស់ Google រួមមាន ទិន្នន័យ​ស្រាវជ្រាវ​ផែនទី និង​វីដេអូ​លើ Youtube អ្នក​ធ្លាប់បាន​មើល​។

​អ្នក​អាច​មើល​ទិន្នន័យ​ស្រាវជ្រាវ​របស់​អ្នក​លើ Google អ្នក​អូស​ចុះក្រោម​ដល់ Activity controls ហើយ​ក្រោម Your searches and browsing activity ចុច​លើ Manage activity​។ នៅ​ខាងលើ​ជ្រុង​ខាងស្តាំ​នៃ​ប្រអប់ Insights ចុច​លើស​ញ្ញា​ព្រួញ​ក្បែរ​នឹង Last week ហើយ​ជ្រើស All time​។ វា​នឹង​បង្ហាញ​នូវ​គ្រប់យ៉ាង​អ្នក​បាន​ស្រាវជ្រាវ​លើ​គ្រប់ Device អ្នក​ប្រើ​គណនី​នោះ​។ អ្នក​អាច​លុបចោល​នូវ​ព័ត៌មាន​ស្រាវជ្រាវ​ណាមួយ​បាន ហើយ​ប្រសិនបើ​អ្នក​ចង់​បញ្ឈប់ Google ក្នុង​ការថត​យក​នូវ​ការស្រាវជ្រាវ​អ្នក អាច​ចូលទៅ​កាន់​ទំព័រ Personal info & privacy ហើយ​ក្រោម Activity controls បិទ​ចោល​នូវ Your search and browsing activity​។ ការផ្អាក​ដំណើរការ Setting នេះ​រារាំង​សេវាកម្ម​ដូចជា Google Now និង Google+ ពី​ការប្រើ​ព័ត៌មាន​ពី​គេហទំព័រ​ធ្លាប់​បើក និង​សកម្មភាព​លើ​កម្មវិធី​របស់​អ្នក ក្នុងការ​កំណែទម្រង់ Contents ទាក់ទង​នឹង​អ្នក​។​

២. កំណត់​តាមរយៈ​ពេល​
​ក្នុង​ទំព័រ​នឹង​បង្ហាញ​អ្នក​នូវ​ព័ត៌មាន​តាម​ថ្ងៃ សប្តាហ៍ ឬ​ខែ ប៉ុន្តែ​អ្នក​អាច​សម្រេច​នូវ History អ្នក​ចង់ឃើញ ដោយ​ចុច​លើ​ប្រអប់ Filter by date នៅ​ខាងលើ ហើយ​ជ្រើសរើស​ពេលវេលា​ណាមួយ​។

៣. ពិនិត្យមើល​ព័ត៌មាន​ផ្សេងទៀត​
Google មិន​ត្រឹមតែ​តាមដាន​ការចូល​មើល​ទំព័រ​នានា​នោះទេ វា​ក៏​ពិនិត្យមើល​នូវ​ទីតាំង និង​ឧបករណ៍​អ្វី​អ្នកប្រើប្រាស់​។   Devices

​ជាច្រើន​ឆ្នាំ អ្នក​ប្រហែលជា​ប្រើ​គណនី​ដដែល លើ​ឧបករណ៍​ផ្សេងៗ ដូច្នេះ​អ្នក​អាច​ពិនិត្យមើល និង​លុបចោល​បាន​ពី​បញ្ជី​។ អ្នក​ចុច​លើ Tab ឈ្មោះ Sign-in & security ហើយ​អូស​ចុះក្រោម​ដល់ Device activity & notifications​។ វា​នឹង​បង្ហាញ​នូវ​បញ្ជី ឧបករណ៍​ទើប​ប្រើប្រាស់​ថ្មី​ជាមួយនឹង​គណនី​នោះ ព្រមទាំង​ព័ត៌មាន​ពេល​អ្នកប្រើប្រាស់​ចុងក្រោយ​។ ប្រសិនបើ​អ្នក​ចង់​លុប​ចុច​លើ​វា ហើយ​ចុច​ប៊ូ​តុង Remove​។​

​ត្រង់​ទំព័រ Activity អ្នក​អាច​ចុច​លើស​ញ្ញា​ចុច​បី​នៅ​ខាងលើ​ជ្រុង​ខាងស្តាំ ហើយ​ជ្រើសរើស Settings > Show more controls > Manage activity នៅក្រោម Place you go​។ វា​បង្ហាញ​នូវ​ព័ត៌មាន​ពេល​អ្នក​បាន​ប្រើ Location services លើ​ទំព័រ Google Maps បង្ហាញ​ទីតាំង​អ្នក​បាន​ទៅ ពេលណា និង​ប្រើ​មធ្យោបាយ​អ្វី​។

៤. Google គិតថា​អ្នកជា​នរណា​
​អ្នក​អាច​ចូលទៅ​កាន់​ទំព័រ Personal info & privacy រួច​អូស​ចុះក្រោម​ត្រង់ Ads settings ហើយ​ចុច​លើ Manage ad settings​។ Google នឹង​សម្គាល់​អ្នក​តាម ភេទ អាយុ និង​ចំណាប់អារម្មណ៍​ផ្សេងៗ​។ អ្នក​អាច​កែប្រែ​ចំណាប់អារម្មណ៍​នេះ​បាន ប្រសិនបើ​អ្នក​ចង់ឃើញ Ads ច្រើន​ផ្សេងទៀត ឬ​លុបចោល​តែម្តង​។ យ៉ាងណាមិញ Google បង្ហាញ Ads ទៅតាម​ទីតាំង​ជាក់លាក់​។​

៥. ទាញយក​ទិន្នន័យ​អ្នក​
​អ្នក​អាច​ចម្លង Content ក្នុង​គណនី​អ្នក និង​ប្រើ​វា​សម្រាប់ Service ផ្សេងទៀត ឬ​គ្រាន់​ទុក​មើល​។ នៅ​ខាងក្រោម Personal info & privacy អ្នក​អូស​ចុះក្រោម​ត្រង់ Control your content ហើយ​នៅ​ខាងក្រោម Download your data ចុច​លើ Create archive​។ អ្នកនឹង​ឃើញ​ទំព័រ​មួយទៀត អ្នក​អាច​ជ្រើសរើស​ទិន្នន័យ​ចង់បាន ហើយ​ផ្ញើរ​ចូល​អ៊ីមែល​។

៦. លុបចោល​ទាំងអស់​
​ប្រសិនបើ​អ្នក​មិន​ចង់​ឲ្យ Google ប្រមូល​ព័ត៌មាន​ពី​អ្នក អ្នក​អាច​លុបចោល​ទាំងអស់ និង​បិទ​នូវ​ការតាមដាន​ទីតាំង​។ អ្នក​អាច​ចូលទៅ​កាន់ សញ្ញា​ចុច​បី​នៅ​ជ្រុង​ម្ខាង ហើយ​ជ្រើសរើស Delete Options​។ វា​នឹង​ផ្តល់នូវ​ជម្រើស​លុប​ទិន្នន័យ​ពីថ្ងៃ​នេះ និង​ម្សិលមិញ ប៉ុន្តែ​ចុច​លើ​ប៊ូ​តុង Advanced អ្នក​នឹងមាន​ជម្រើស​លុបចោល​ទិន្នន័យ​ទាំងអស់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Show More

Related Articles

4 Comments

  1. hello!,I love your writing so much! percentage we keep up a correspondence extra about your post on AOL? I require a specialist in this house to resolve my problem. May be that’s you! Looking ahead to look you.

  2. I’m looking for out what the most popular blog sites are when it involves information and views as well as mobile phone stuff.

  3. I intend to begin my own blog site: exist such point as blog sites that are entirely “open”, as well as anyone can see it? I keep involving the kind where you need to add other “close friends” to make use of the website. Hyperlinks appreciated. Thanks!.

Leave a Reply

Your email address will not be published.

Close