កសិកម្ម

សម្តេច​តេ​ជោ ហ៊ុន សែន​៖ ការកសាង​ប្រព័ន្ធធារាសាស្ត្រ​តូចធំ​បន្ថែម​កាន់តែច្រើន គឺ​ដើម្បី​ជួយ​ដល់​កសិករ​ធ្វើស្រែ​ចំការ ឲ្យ​ទទួលបាន​ទិន្នផល​ខ្ពស់​

​នៅ​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា  បានបញ្ជាក់​តាមរយៈ Facebook របស់​សម្តេច​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​គិតគូរ​ជានិច្ច ក្នុងការ​ផ្គត់ផ្គង់​ទឹក សម្រាប់​ប្រជាកសិក ដោយបាន​ខិតខំ​កសាង ប្រព័ន្ធធារាសាស្ត្រ​តូចធំ​បន្ថែម​ឲ្យ​កាន់តែច្រើន សំដៅ​ជួយ​ដល់​ប្រជាកសិករ​អាចធ្វើ​ស្រែចំកា​រ និង​ដាំ​ដុះ​ដំណាំ ឲ្យ​ទទួលបាន​ទិន្នផល​ខ្ពស់​។​

​សម្តេច​តេ​ជោ បានលើកឡើង​ទៀតថា មួយរយៈ​កន្លងមកនេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាននិងកំពុង​ធ្វើការ​ជួសជុល ស្តារ និង​កសាង​ទំនប់ ប្រឡាយ​មេ មុន​រដូវប្រាំង​ដែល​នឹង​ឈានចូល មកដល់​។ បន្ទាប់ពី​ទំនប់ ប្រឡាយ​មេ និង​ប្រឡាយ​ទាំងនោះ​ត្រូវបាន​ជួសជុល ស្តារ និង​កសាង​រួចរាល់​ហើយ ដីស្រែ​ចម្ការ​រាប់ម៉ឺន​ហិច​តា នឹងត្រូវ​ធានាថា មានទឹក​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ពេញ​មួយ​រដូវប្រាំង​។​

​ជាមួយ​ស​គ្នា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាកសិករ និង​អាជ្ញាធរ​ត្រូវ​ចូលរួម​ថែរក្សា​សមិទ្ធផល​ទាំងនេះ ឲ្យ​បានល្អ ដើម្បី​ប្រើប្រាស់​បានយូរ​អង្វែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Show More

Related Articles

Leave a Reply

Your email address will not be published.

Close