លោកជំទាវ មិថុនា​​​ ភូថង អភិបាលខេត្តកោះកុងចុះសួរសុខទុក្ខបងប្អូនកម្មករ កម្មការនី រោងចក្រដែលបានដួលសន្លប់

កោះកុង ៖ នៅថ្ងៃពុធ ៧ រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨​​​នេះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចុះសួរសុខទុក្ខ បងប្អូនកម្មការនីរោងចក្រ​​​ដែលបានដួលសន្លប់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដោយតំណាងក្រុមហ៊ុនរោងចក្រ យ៉ាសាគិ បានបញ្ជាក់ថា មូលហេតុ កម្មការិនី ១១ នាក់ដួលសន្លប់ ដោយសារកង្ហា ក្នុងរោងចក្រខូចខ្សែពាន ហើយភាយក្លិនឈ្ងៀមពីខ្សែពាន។

លោកជំទាវ សូមអោយប្អូនៗទាំងអស់ខិតខំថែរក្សាសុខភាព អោយបានល្អ និងឆាប់បានជាសះស្បើយ ព្រមទាំងស្តាប់តាមការណែនាំរបស់គ្រូពេទ្យផងដែរ និងឆាប់បានត្រឡប់ទៅផ្ទះវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close