លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី អ៊ីស្រាអែល ធ្វើទស្សនកិច្ចទៅកាន់ ទីស្នាក់ការកណ្តាលរបស់កងកម្លាំងយោធា ស្ថិតនៅក្នុងតំបន់ហ្គាហ្សា
នៅថ្ងៃពុធទី១៨ខែកក្កដានេះ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយថា នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu បានធ្វើទស្សនកិច្ចកាលពីថ្ងៃអង្គារទៅកាន់ ទីស្នាក់ការកណ្តាលរបស់កងកងម្លាំងយោធា ដែលស្ថិតនៅក្នុងតំបន់ហ្គាហ្សា ទោះបីជាស្ថិត នៅក្នុងស្ថានភាពប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងជនប៉ាឡេស្ទីនក៏ដោយ។
ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោក Netanyahu បានធ្វើការវាយតម្លៃសន្តិសុខ នៅទីស្នាក់ការកណ្តាលនៅក្បែរ របងដែលជាព្រំប្រទល់បំបែក រដ្ឋអ៊ីស្រាអែលនិងហ្គាហ្សា។
ដោយសង្កត់ធ្ងន់ថាកងទ័ពអ៊ីស្រាអែលត្រៀមខ្លួន សម្រាប់ស្ថានការទាំងអស់លោក Netanyahu លោកស្ងើចសរសើរនឹងអ្វីដែលលោក បានឃើញនៅទីនេះហើយលោក ជឿលើកងកម្លាំងអ៊ីស្រាអ៊ែល IDF ហើយនឹងផ្តល់ការគាំទ្ររបស់ពួកគេចំពោះ ការអភិវឌ្ឍដែលអាចទៅបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។