ប្រទះឃើញ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ៣០​គ្រាប់ នៅ​ស្រុក​ប​វេ​ល​

​ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ក្បាលស្ពាន ឃុំ​ល្វា ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បាន​ប្រទះឃើញ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ៣០​គ្រាប់ នៅក្បែរ​ដំបូក​ស្រែ​របស់ខ្លួន​។​

​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ទាំង ៣០​គ្រាប់​នោះ រួមមាន ក្បាល​៦០nn ចំនួន​២៩​គ្រាប់ និង​ក្បាល​១០០​លី ចំនួន​០១​គ្រាប់​។ ក្រោយពី​ចុះ​ធ្វើការ​ត្រួតពិនិត្យ​រួច ជំនាញ​បាន​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាលរ​ដ្ឌ​បាល​ឃុំ​ល្វា និង​ប្រគល់ជូន​អង្គភាព​ស៊ីម៉ាក់​(CMAC)​ដើម្បី​យកទៅ​កំទេចចោល ។​

​ជាមួយគ្នា អាជ្ញាធរ​ស្រុក​ប​វេ​ល បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន​ដែល​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ទាន់ពេលវេលា និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន​ទាំងអស់ សូមអោយ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​នូវ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ឬ​អាវុធ​ខូចគុណភាព​ផ្សេងៗ ត្រូវ​រាយការណ៍​ជាបន្ទាន់​ជូន​សមត្ថកិច្ច ចៀសវាង​ការកើតមាន​គ្រោះថ្នាក់​ដោយសារ​យុទ្ធ​ភ័​ណ្ឌ និង​អាវុធ​ទាំងនោះ​ជាយថាហេតុ ៕​
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close