ស្គាល់គ្នា​តាម facebook តួ​ប្រុស ហៅ​ខាង​ស្រី​ឲ្យ​មក​យកលុយ​ចាយ ពេលមកដល់​ហុច​លុយ​១០​ដុល្លារ​ចាប់​អូស​ចូល​បន្ទប់ រំលោភ​បានសំរេច​

​ខេត្តកណ្តាល​៖​មាន​ហេតុការណ៍​និង​ហួស​ចិត្តបាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨ លោក ទី សំណាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់ ក្រោយពី​បាន​ទំនាក់ទំនង​ស្នេហា​តាម​ឆាត​ជាមួយ​នារី​ម្នាក់​លួងលោម​រហូត​បានរួម​ភេទ​គ្នា​បី​ដង ដោយ​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​ពីបទ «​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​» ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៥ ឧសភា ២០១៨ កន្លងមក តាម​មាត្រា​២៤០ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បទល្មើស​នេះ ត្រូវ​ផ្តន្ទាទោស​ពី​៧​ឆ្នាំ ទៅ​១៥​ឆ្នាំ ។​

​គួរ​បញ្ជាក់ថា ជន​ត្រូវ​ចោទ​ខាងលើ ឈ្មោះ សាក់ ចន្ថា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ ជា​យោធា រស់នៅ​ភូមិ​ក្តាន់​រយ ឃំ​ុ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ចំណែក​នារី​រងគ្រោះ អាយុ​១៦​ឆ្នាំ រស់នៅ​ខេត្តកណ្តាល​។​

​ប្រភព​នគរបាល​ស្រុក​អង្គស្នួល​បានឱ្យដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​និង​ជនសង្ស័យ បាន​ទាក់ទង​គ្នា​តាម​ឆាត​ទៅវិញទៅមក​រហូត​ត្រូវ​គ្នា ដោយ​នារី​រងគ្រោះ​បាន​យល់ព្រម​មក​ផ្ទះ​ជនសង្ស័យ ហើយ​រួមភេទ​ក្នុង​បន្ទប់​របស់​ជនសង្ស័យ ។​

​ប្រភព​បន្តថា លុះ​មកដល់​ថ្ងៃទី​៣១ កក្កដា ទើប​ដឹង​ដល់​អាណាព្យាបាល មក​ដាក់​ពាក្យបណ្តឹង ។ តាម​ការឆ្លើយបំភ្លឺ​ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់ថា ខ្លួន​បាន​ឆាត​ជាមួយគ្នា​ទៅវិញទៅមក ហើយ​ជន​នោះបាន​សុំ​ស្រឡាញ់​ខ្លួន ក៏​ហៅ​ខ្លួន​មក​ផ្ទះ ដើម្បី​យកលុយ​ចាយ​។​រូប​ខ្លួន​ក៏​ព្រម​មកដល់​ផ្ទះ ហើយ​គាត់ (​ជនសង្ស័យ​)​បាន​ហុច​លុយ​ឱ្យ​១០​ដុល្លារ រួច​ទាញ​ដៃ​ខ្លួន​ចូល​បន្ទប់​រួមភេទ​តែម្តង​។​នាង​ថា ខ្លួន​បានរួម​ភេទ​ជាមួយ​ជនសង្ស័យ​ចំនួន​៣​ដង​ហើយ​។​

​រីឯ​ចម្លើយសារភាព​ជនសង្ស័យ​វិញ​ថា ខ្លួន​បានរួម​ភេទ​ជាមួយ​នាង​២​ដង​ទេ ដោយ​ការ​ព្រមព្រៀងគ្នា​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close