ជនសង្ស័យ​និង​ជា​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ម្នាក់​ត្រូវបាន​អាវុធហត្ថ​ខេត្តតាកែវ​ចុះបង្ក្រាប

​​ខេត្តតាកែវ​៖​មុខសញ្ញា​ជូ​ញ​ដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ម្នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ចុះបង្ក្រាប​ប​បានជា​មួ​ុ​យ​និង​វត្ថុតាង​យកមក​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​កាលពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨​។​

​ជនសង្ស័យ​ជា​មុខសញ្ញា​ជួ​ុ​ញ​ដូរ​និង​ប្រើប្រាស់​សារធាតុ​ដោយ​ខុសច្បាប់​នេះ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាបបាន​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការរង​ទទួល​ផែន​យុត្តិធម៌ និង​ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​ផងដែរ​។​

​ករណីនេះ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​មេបញ្ជាការរង​បាន​ប្រាប់ថា កម្លាំង​លោក​បាន​ចុះបង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​មួ​ុ​យ​ករណី​នៅ​ចំណុច ភូមិ​កណ្តឹង​តូច ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​មានឈ្មោះ ហោ សុន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កណ្តឹង​ធំ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ​។ ជា​មួ​ុ​យ​គ្នា​នោះ​កម្លាំង​លោក​បាន ដកហូត​បាន​វត្ថុតាង​មាន ម្សៅ​ក្រាម​ព័ណ៌​ស​ថ្លា​ចំនួន​០២​កញ្ចប់ ទម្ងន់ ០,៣០​ក្រាម និង​ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង​ផងដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ​បង្ក្រាប​បា​នោះ ត្រូវបាន​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close