ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ថា មន្ត្រីល្អគឺជាមន្ត្រីដែលបម្រើប្រជាពលរដ្ឋ

រសៀលថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ។

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំមន្ទីរ អង្គភាពជំនាញ អាជ្ញាធរស្រុកទឹកឈូ និងឃុំស្ទឹងកែវ ពិនិត្យទីតាំងកសាងស្ពានឈើថ្មីបណ្តោះអាសន្នប្រវែង៦៥ម៉ែត្រ ទទឹង៣ម៉ែត្រ ចំណាយថវិកាអស់ ១៥,០០០ដុល្លា ដែលជាថវិកាដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឆ្លងកាត់ស្ទឹងកែវ ស្ថិតនៅភូមិអន្លង់ម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ ស្រុកទឹកឈូខេត្តកំពត ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានដាច់ដោយសារជំនន់ទឹកភ្លៀងកាលពីខែកក្កដាកន្លងមកនេះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close