នគរបាល ឃាត់ខ្លួន​ជនសង្ស័យ អា​រក​សម្លាប់ បុរស​ម្នាក់​ក្នុង​មុង​

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​អ្នកភូមិ​អះអាងថា ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ ក្រោយពី​ផឹកស្រា ស្រវឹង បាន​យក​កាំបិត​ចូលទៅ​អារ ក បុរស​ម្នាក់​ស្លាប់​យ៉ាង​អ​ណោ​ច​អធម៌​នៅក្នុង​មុង ។​

ហេតុការណ៍ នេះ​បាន​បង្ក​ការ​ផ្អើល​យ៉ាងខ្លាំង នៅវេលា​ម៉ោង ២០​និង​៣០​នាទី​យប់ ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ថ្នល់​ចែក ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

តាម​ការបញ្ជាក់​របស់​សមត្ថកិច្ច ជនសង្ស័យ ឈ្មោះ អ៊ុច ចាន់ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជាម​នុស្ស មាន​សតិ​មិន​គ្រប់ នៅ​ថ្ងៃកើតហេតុ ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង រហូតដល់​ម៉ោង​២០​និង​៣០​នាទី​យប់ ភូមិ​ឃុំ​ដដែល ជនសង្ស័យ យក​កាំបិត ចូលក្នុង​មុង និង​អារ ក ជនរងគ្រោះ​ឈ្មោះ​ឈិ​ត ខ្វាន់ អាយុ ៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​បណ្តាល​ឱ្យដាច់​បំពង់ក ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។​

ករណី​ឃាតកម្ម​នេះដែរ​កម្លាំង សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​រកមុខ​ជនសង្ស័យ ចំណែក​សព ប្រគល់ឱ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close