ថៃ មានអ្នកស្លាប់ដោយសារកូវីដ ៣៨នាក់ទៀត ខណៈអ្នកឆ្លងថ្មីកើនឡើង ២,២៣០ករណី
ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃអង្គារនេះ បានរាយការណ៍អំពីអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ចំនួន ៣៨នាក់ទៀត និង អ្នកឆ្លងថ្មីៗចំនួន២ពាន់២៣០ករណីផងដែរ ដែលនាំអោយករណីឆ្លងសរុបកើនឡើងដល់១៦ម៉ឺន២ពាន់២២ករណី។
ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន២ពាន់១៥៣ករណីគឺជាប្រជាជនទូទៅ និង៧៧ករណីទៀតគឺជាករណីឆ្លងនៅក្នុងពន្ធនាគារ។ ជាមួយគ្នានោះ អ្នកជំងឺចំនួន៣ពាន់៣៩០នាក់បានជាសះស្បើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី០១ ខែមេសាមក ជាពេលដែលផ្ទុះរលកទី៣នៃវីរុសកូវីដ១៩នោះ ប្រទេសថៃបានកត់ត្រាអ្នកឆ្លងថ្មីៗរហូតដល់១៣ម៉ឺន៣ពាន់១៥៩ករណី ជាមួយនឹងអ្នកជាសះស្បើយឡើងវិញ៨ម៉ឺន៤ពាន់៣០៩នាក់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។