គម្រោង​សាងសង់​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៤ និង​រោងចក្រ​កែច្នៃ​ផ្លែស្វាយ ត្រូវបាន​អនុម័ត​ឲ្យ​ដំណើរការ ក្រោម​ទុន​ជាង ៨៥​លាន​ដុល្លារ​

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​អនុម័ត​ឲ្យ​គម្រោង​សាងសង់​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៤ និង​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែស្វាយ ត្រូវបាន​អនុម័ត​ឲ្យ​ដំណើរការ ក្រោម​ទុន​ជាង ៨៥​លាន​ដុល្លារ និង​បានផ្តល់​ការងារ​ជាង ១០០០​កន្លែង​។​

​យោងតាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖
១- CAMBODIAN GOME FARM FOOD CO., LTD: គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែស្វាយ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្បែ​ស ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៦,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥០០​កន្លែង​។​
២- CONTINENT CROWN INVESTMENT MANAGEMENT CO., LTD: គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៤ ចំនួន​២៧៥​បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ​១៦៧៩ ផ្លូវ​សហព័ន្ធរុស្ស៊ី ភូមិ​តា​ងួន​២ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៧៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៧៨​កន្លែង​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close