អាជ្ញាធរ​ខេត្តកោះកុង បិទ​ខ្ទប់​ខ្នង​ផ្ទះ និង​ពង្រឹង​វិធាន​សុខាភិបាល ក្នុង​ឃុំ​ទាំង​៥ នៃ​ស្រុក​ស្រែអំបិល​

ខេត្តកោះកុង​៖ រដ្ឋបាល​ខេត្តកោះកុង បានសម្រេច​បិទ​ខ្ទប់​ផ្ទះ​ចំនួន ១៤​ខ្នង ស្ថិតក្នុង​ភូមិ​សាលា​ម្នាង ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល រយៈពេល​១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២១ ដើម្បី​ពង្រឹង និង​ទប់ស្កាត់​កា​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​ការបិទ​ខ្ទប់​នេះ រួមមាន​៖ ឃុំ​ជីខ​លើ ឃុំ​បឹង​ព្រាវ ឃុំ​ស្រែអំបិល ឃុំ​ដង​ពែង ឃុំ​ជ្រោយ​ស្វាយ នៃ​ស្រុក​ស្រែអំបិល ខេត្តកោះកុង​។ ក្នុងអំឡុង​ពេលនេះ សមត្ថកិច្ច​ត្រូវ​ហាមឃាត់ ការធ្វើ​អាជីវកម្ម​លក់ដូរ​ប្រចាំថ្ងៃ​ការបើក​ដំណើរការ​សាលារៀន (​ទាំង​សាលា​រដ្ឋ​និង​ឯកជន ) ក្លឹប​កំសាន្ត​គ្រប់​ប្រភេទ អាជីវកម្ម​ម៉ាស្សា ហាង​លក់​គ្រឿង​ស្រវឹង ខារ៉ាអូខេ រមណីយដ្ឋាន ។​ល​។ ហាមឃាត់​ការជួបជុំ​ដែល​កកកុញ​ឬ​ការជួបជុំ​លើសពី​១០​នាក់ លើកលែងតែ​ក្នុងករណី​ចាំបាច់ ។​

​សូមបញ្ជាក់ថា ចំនួន​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ បាន​កើន​ដល់​ជាង ១០០​នាក់​ហើយ សម្រាប់​ភូមិសាស្ត្រ​ស្រុកស្រែ​អំបិល គិត​ត្រឹម​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២១៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close