អង្គការ​សុខភាព​ពិភពលោក អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​១៩ Sinovac របស់​ចិន ជា​ផ្លូវការ​ហើយ​!

ស្វី​ស​៖ អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃ​អង្គារ​នេះ បានសម្រេច​ចុះបញ្ជី​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វីដ​១៩​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន Sinovac សម្រាប់​ប្រើប្រាស់​ជាបន្ទាន់​។​

​នេះ​ជា​វ៉ាក់សាំង​របស់​ចិន​ទី​២ ហើយ​ដែល​ត្រូវបាន​អង្គការ​សុខភាព​ពិភព (WHO) ប្រកាស​ទទួលស្គាល់ និង​ចុះបញ្ជី​ឲ្យ​ប្រើប្រាស់​ក្នុងករណី​បន្ទាន់ បន្ទាប់ពី​វ៉ាក់សាំង Sinopharm ដែល​ត្រូវ​បានអនុម័ត​ឲ្យ​ប្រើប្រាស់​កាលពីដើម​ខែឧសភា​កន្លងទៅ​។​

​បើតាម​ទីភ្នាក់ងារ​សុខភាព​រប​ស់​អង្គការសហប្រជាជាតិ​នោះ WHO បានសម្រេច​ទទួលស្គាល់​សុពលភាព​នៃ​វ៉ាក់សាំង Sinovac សម្រាប់​ការប្រើប្រាស់​បន្ទាន់ ដែល​នេះ​នឹង​ផ្តល់អោយ​បណ្តា​ប្រទេស និង​អ្នកផ្តល់​ហិរញ្ញប្បទាន ក៏ដូចជា​ភ្នាក់ងារ​បញ្ជា​ទិញ​នានា​អាច​ធានាបាន​ថា វ៉ាក់សាំង​មួយ​នេះ​បាន​បំពេញ​តាម​ស្តង់ដា​អន្តជាតិ​៕

Sinovac Biotech vaccines, one of 11 Chinese companies approved to carry out clinical trials of potential coronavirus vaccines, are displayed at a press conference during a media tour of a new factory built to produce Covid-19 coronavirus vaccines, in Beijing on September 24, 2020. (Photo by WANG ZHAO / AFP)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close