សមត្ថកិច្ចខណ្ឌជ្រោយចង្វាបង្ក្រាប ទីតាំងសង្វៀនជល់មាន់មួយកន្លែង​ ឃាត់ខ្លួនមនុស្សចំនួន​១២នាក់​, ម៉ូតូចំនួន​៣៧គ្រឿង,​ រថយន្ត​និងមាន់ជល់ចំនួន​៧ក្បាល

(ភ្នំពេញ)​៖​​ នៅថ្ងៃទី១០​ ខែសីហា​ ឆ្នាំ​២០១៨​នេះ កម្លាំងចម្រុះ​ ចុះប្រតិបត្តិការបង្ក្រាប ទីតាំងសង្វៀនជល់មាន់​​មួយកន្លែង​ ដោយបានឃាត់ខ្លួនមនុស្សចំនួន​ ១២នាក់​, ម៉ូតូចំនួន​ ៣៧គ្រឿង,​ រថយន្ត​មួយ​គ្រឿង,​ និងមាន់ជល់ចំនួន​ ៧ក្បាល​ ដែលស្ថិតនៅក្នុងភូមិគៀនឃ្លាំង​ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ​។

លោក​ កៅ​ សារ៉ាវុធ​ អភិបាលរងខណ្ឌជ្រោយចង្វារ​ បានប្រាប់ឲ្យដឹងថា​ ក្រោយពីមានការរាយការណ៍ពីប្រជាពលរដ្ឋនៅជិតនោះ​ថា​ មានកន្លែងបើកលេងល្បែងស៉ីសងមាន់ជល់​មួយកន្លែង​ ស្ថិតក្នុងភូមិគៀនឃ្លាំង​ សង្កាត់ជ្រោយចង្វារ។

លោក​ ឃ្លាំង​ ហួត​ អភិបាលខណ្ឌជ្រោយចង្វារ​ បានបញ្ជាឲ្យលោក​ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងជល់មាន់ខាងលើ. ជាលទ្ធិផល កម្លាំងចម្រុះបានធ្វើការឃាត់ខ្លួនមនុស្សចំនួន​ ១២នាក់​,​ ម៉ូតូ​ ៣៧គ្រឿង​,​ រថយន្ត​ Tundra មួយគ្រឿង,​ និងមាន់​ជល់​ចំនួន​ ៧ក្បាល​ រួមនឹងសម្ភារមួយចំនួនដែលបម្រើឲ្យសង្វៀនជល់មាន់។

​ កម្លាំងជំនាញបាននាំខ្លួនមនុស្សទាំងអស់នោះទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ​ ដើម្បីកសាងសំណុំរឿង​ ចាត់ការបន្តតាមនីតីវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close