ទីបំផុត​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ករណី​ដុត​ផ្ទះ​សម្លាប់​មនុស្ស​១​គ្រួសារ​

យោងតាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹងថា ក្រោយ​កើតមាន​អំពើ​ឃាតកម្ម​ដុត​ផ្ទះ​សម្លាប់​មួយ​គ្រួសារ នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ថ្ងៃទី​១២ សីហា ម្សិលមិញ ឥឡូវនេះ សមត្ថកិច្ច​បាន​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤ នាក់ ដែល​សង្ស័យថា ពាក់​ព​ន្ធ័​លើ​ករណី​ឃាតកម្ម ដោយ​បន្លំ​ជា​ករណី​ឆេះ​ផ្ទះ កាលពី​ថ្ងៃទី​០៩ សីហា នោះ​ហើយ។​

​ជនសង្ស័យ​ទាំង​៤​នាក់​នោះ ១-​ឈ្មោះ ចឹក ណូ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ២-​ឈ្មោះ ម៉ៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ជា​សន្តិសុខ​ក្រុមហ៊ុន​ហនុមាន​មាន​រឹទ្ធ ។ ៣-​ឈ្មោះ ចឹក ម៉ៅ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ និង ៤-​ឈ្មោះ ចឹក លឹម​ស្រេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។​

​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច នាំទៅ​សាកសួរ​នៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​បំពេញ​នីតិវិធី ពាក់​ពន្ធ នឹង ករណី​ឃាតកម្ម​នោះ ។ ទោះជា​យ៉ាងណា​សម​ត្ត​កិច្ច នៅ​មិនទាន់​បានបញ្ជាក់​ពី​ចម្លើយ ជនសង្ស័យ​ទាំង​៤​នាក់​នោះ​នៅឡើយ​ទេ ដូច្នោះ​ពាក់​ពន្ធ​ករណី​ឃាតកម្ម​នោះ នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ដែរ ព្រោះ​សម​ត្ត​កិច្ច​កំពុង​ធ្វើ​កិច្ច​នេះ ។​

​សូមបញ្ជាក់ថា ចន្លោះ​ម៉ោង​២១ ទៅ​ម៉ោង​១២​យប់ នៅ​ចំណុច​កោះ​ប្រឹម ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ មាន​ករណី​ឃាតកម្ម​ដុត​ផ្ទះ​សម្លាប់​មួយ​គ្រួសារ​៤​នាក់​ឪ​ពុ​ម្តាយ និង កូន ។ ហើយ​សាកសព​មនុស្ស​ទាំង​៤​នាក់ បាន​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​ក្នុង​គំនរ​ផេះផង់​មើលទៅ​គួ​ឲ្យ​សោកសង្រេង​ជាទីបំផុត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close