ជនជាតិ​ចិន​២​នាក់ បើករថយន្ត​ពាក់​ស្លាក​លេខ (​ខម​) ឆ្លងផ្លូវ​មិន​ប្រយ័ត្ន បណ្តាល​ឲ្យ​រថយន្ត​ហ៊ីយ៉ានដាយ​បុក​ពេញទំហឹង​

​រាជធានី​ភ្នំពេញ​៖ ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១:៤០​នាទី​ថ្ងៃត្រង​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៨​នៅលើ​កំណាត់​ផ្លូវ​សហ​ព័​ន្វ​រុស្ស៊ី ស្ថិតនៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​បើតាម​ប្រភព​ព័​ត៍​មាន​ពី​បងប្អូន​ប្រជា​ពល​រដ្ន​ដែល​បានឃើញ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​រៀបរាប់​ប្រាប់​អ្នកយក​ព័​ត៍​មាន​ខ្មែរ​ឯករាជ្យ​ឲ្យ​បានដឹងថា មុន​កើតហេតុ​ពួកគាត់​បានឃើញ​បុរស​ជនជាតិ​២​នាក់​បានរួម​ដំណើរ​ជាមួយគ្នា​បាន​បើករថយន្ត​ទំនើប​១​គ្រឿង​ម៉ាក​អេស​ស្កា​លែ​ត​ពណ៍​ខ្មៅ​ពាក​ស្លាក​លេខ​ខេ​មរ​ភូមិ​ន្ច​2-0999​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ចេញពី​ផ្លូវ​ក្រសួងពាណិជ្ជកម្ម​ប​បំ​រ៉ុង​ឆ្លងកាត់​ផ្លូវ​សហ​ព័​ន្ច​រុស្ស៊ី​មិនបាន​ប្រយ័ត្ន​បណ្តាល​ឲ្យ​រថយន្ត​ដឹង​ដែក​ធ្វើ​សំណង់​១​គ្រឿង​ម៉ាក​ហ៊ីយ៉ានដាយ​ព​ណ៍ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D5531​ដែល​ធ្វើដំណើរ​នៅលើ​កំណាត់​ផ្លូវ​សហ​ព័​ន្វ​រុស្ស៊ី​ក្នុងទិសដៅ​ពី​លិច​មក​កើត​បាន​បុក​ពេញទំហឹង​ចំពាក់​កណ្តាល​រថយន្ត​អេស​ស្កា​លែ​ត​បណ្តាល​ឲ្យ​រថយន្ត​អេស​ស្កា​លែ​តរង​ការ​ខូច​ខាត់​ផ្នែក​ទ្វារ​ខាង​ធ្វេ​ង​យ៉ាងដំណំ​។​

​រីឯ​អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ានដាយ​ក្រោយ​កើត​ហេ​ត​បាន​បើកទ្វារ​រថយន្ត​ចុះ​រត់គិចខ្លួន​បាត់ស្រមោល​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ក្រោយ​កើតហេតុ​សម​ត្ត​កិច្ច​ផ្នែក​ចរាចរណ៍​អធិការ​ដ្នា​ន​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ចុះមក​ធ្វើការ​វាស់វែង​រួច​បាន​យក​រថយន្ត​ទាំង​២​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការ​ដ្នា​នន​គរ​ខណ្ឌ​សែន​សុខ​ដើម្បី​ឲ្យ​ភាគី​ទាំងសង់ខាង​ចូលខ្លួន​ទៅ​ដោ​ញ​ស្រាយ​គ្នាត​សម​និតិ​វិធី​ផ្លូវច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close