ស្លាប់កើនឡើង៣៥នាក់ក្នុងគ្រោះថ្នាក់បាក់ស្ពានអាកាសនៅអីតាលី
យ៉ាងហោចណាសមានមនុស្ស៣៥នាក់ស្លាប់ និង របួសជាច្រើន និងបាត់ខ្លួនក្នុងកំនរបាក់បែក ក្រោយហេតុការបាក់ស្ពាន អាកាសនៅទីក្រុង Genoa ភាគខាងជើងប្រទេសអីតាលី។
តាមការប្រកាសថ្មីបំផុត របស់មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មានអ្នកស្លាប់ ៣៥នាក់ និង បាត់ខ្លួនជាច្រើន ។ ចំនួនអ្នកស្លាប់នឹងកើនឡើងខ្ពស់ជាបន្តទៀត ដោយសារតែមានអ្នកបាត់ខ្លួនកប់នៅក្រោម ស្ពាន់បាក់ ។ ក្រុមជួយសង្គ្រោះប្រមាណ ២០០នាក់ បានខិតខំធ្វើការទាំងយប់ដើម្បី ស្វែងរកអ្នកជាប់ខាងក្នុង។
ក្រៅពីខិតខំស្វែងរកជនរង្គ្រោះ មន្ត្រីក្នុងតំបន់បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការបែកធ្លាយសារធាតុហ្គាស ដោយសារតែទីតាំងស្ពានបាក់ខាងលើ នៅជិតរោងច័ក្រហ្គាស តែម្តង។
ចំនួនអ្នកស្លាប់និងកើនឡើងជាបន្តបន្ទាប់ដោយសារតែនៅពេលបាក់ស្ពាន រថយន្តជាច្រើនកំពុងតែធ្វើដំណើរ នៅលើស្ពាន ក៏ដូចជានៅក្រោមស្ពាន។ នាយករដ្ឋមន្ត្រីអីតាលី លោក Giuseppe Gonte បានទៅកាន់ទីក្រុង Genoa នៅរសៀលថ្ងៃទី១៤ខែសីហា ដើម្បីបញ្ចាសកម្មភាពជួយសង្គ្រោះ ។ ក្នុងពេលជាមួយគ្នានោះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អីតាលី លោក Matteo Salvina បានប្រកាសថា រដ្ឋាភិបាល នឹងបញ្ចូនអ្នកដែលទទួលខុសត្រូវស្ពានខាងលើ មកទទួលទោសមុខច្បាប់។
នៅពេលនេះដែរមូលហេតុបណ្តាលឲ្យបាក់ស្ពានកំពុងតែ វិភាគ ។តាមសារព័ត៌មានអីតាលី នៅមុនហេតុការគ្រោះថ្នាក់ស្ពានខាងលើ មានសញ្ញាមិនល្អ ហើយបានប្រមានតាំងពីឆ្នាំ២០១៦ នៅពេលដែល សាស្ត្រាចារ្យ សំណងមកពីមហាវិទ្យាល័យ Genoa លោក Antonio Brencich បានប្រមានថាស្ពាន Morandi មានចំណុចមួយចំនួន ខុសប្រក្រតី ពិសេសគឺបេតុង បង្គោលស្ពាន។ ប៉ុន្តែការប្រមានខាងលើត្រូវបានមើលរំលង មិនតែប៉ុណ្ណើ មន្ត្រីក្នុងតំបន់បានចំណាយប្រាក់ ក្នុងការជួសជុលថែរក្សាស្ពាននេះមានតម្លៃច្រើនជាង ការសាងសងថ្មីទៅទៀត។
មេដឹកនាំប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប ក្នុងនោះមាន ប្រធានាធិបតីបារាំង អធិការបតីអាល្លឺម៉ង បានបង្ហាញពីកិច្ចសហការជាមួយរដ្ឋាភិបាល និងពលអីតាលី ក្នុងការជួយ ដល់ប្រទេសនេះក្រោយហេតុការបាក់ស្ពាន ដ៏រន្ធត់មួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។